ស្ត្រីម្នាក់ជិះកង់ឆ្លងផ្លូវ ត្រូវរថយន្តហាយឡែនឌ័របើកបុកស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីស្ត្រីរងគ្រោះជិះកង់ឆ្លងផ្លូវ ហើយត្រូវរថយន្តហាយឡែនឌ័របើកបុកចំពីចហៀងមុខពេញទំហឹង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

ស្ត្រីរងគ្រោះដែលជិះកង់មានឈ្មោះលឹម ធី អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។ចំណែកអ្នកបើកបររថយន្តបង្កហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2S.3167 មានឈ្មោះលី សុខ ហាង រស់នៅស្រុកមុខកំពូល ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ និងឃើញហេតុការការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺស្ត្រីរងគ្រោះបានជិះកង់ម្នាក់ឯងមកពីលេងបងប្អូននៅខាងលិចភូមិ ហើយបានជិះកង់បំរុងឆ្លងផ្លូវទៅផ្ទះវិញ ខណះឆ្លងបានបន្ទិច ក៏ត្រូវរថយន្តហាយឡែនបើកមកបុកចំពីមុខចំហៀងពេញទំហឹងបណ្ដាលឲ្យស្ត្រីរងគ្រោះដួលបោកក្បាលនិងថ្នល់ហូរឈាម ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។

ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុភ្លាមៗ រថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនតាមផ្លូវមាត់ទន្លេ តែត្រូវប្រជាពលរដ្ឋនៅក្បែនោះជួយដេញឃាត់ជាប់ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ហើយសមត្ថកិច្ចក៏បានមកធ្វើការវាស់វែងយករថយន្តបង្ក និងម្ចាស់ទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះត្រូវបានសាច់ញាតិ និងក្រុមគ្រួសារយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

img_0739 img_0743 img_0741 img_0738 img_0742

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print