ស្លាប់១៨នាក់ដោយសារការរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រនៅឥណ្ឌូនេស៊ីនៅព្រឹកនេះ

ចែករំលែក៖

យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារតែហេតុការណ៍រញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ កើតឡើងនៅជិតទីក្រុង Banda Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ។ អាជ្ញាធរមិនបានចេញព្រមានពីរលកយក្សស៊ូណាមិនោះឡើយ ។

អគារច្រើនខ្នងបានបាក់រលំ នៅឯភាគខាងជើងខេត្ត Aceh ។ ជនរងគ្រោះច្រើននាក់ត្រូវគេរាយការណ៍ថា បានរងរបួស និងអ្នកខ្លះទៀតជាប់គាំងនៅក្នុងគំនរបាក់បែក ។ អ្នកទទួលខុសត្រូវក្នុងតំបន់ បានដកស្រង់ព័ត៌មានពីមន្ទីរពេទ្យបញ្ជាក់ថា រហូតមកដល់ពេលនេះ មនុស្ស១៨នាក់បានបាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតបាននិងកំពុងជាប់គាំងក្នុងគំនរបាក់បែក ។

ក្រុមផែនដីិវិទ្យាអាមេរិក USGS បានដាក់កម្រិតរំញ័ររហូតដល់៦.៥រ៉ិចទ័រ និងចេញសេចក្តីប្រកាសព្រមានកម្រិតពណ៌លឿង ដែលជាកម្រិតមួយអាចមានមនុស្សស្លាប់ និងរងការខូចខាតកម្រិតធ្ងន់ ។
USGS បញ្ជាក់ថា ការរញ្ជួយដីខាងលើនេះមានជម្រៅ១៧គីឡូម៉ែត្រ នៃឈូងសមុទ្រ Aceh ភាគឦសាន ។ ទីតាំងនេះ កាលពីឆ្នាំ២០០៤ ធ្លាប់រងការរញ្ជួយដីកម្រិត៩.២រ៉ិចទ័រម្តងហើយ ធ្វើឲ្យសហគមន៍ទាំងមូលខូចខាតយ៉ាងដំណំ ៕

...

building-2 building-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print