សាលាខណ្ឌដូនពេញប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញថ្មី

ចែករំលែក៖

ភ្នំពេញ ៖ តាមការគ្រោងទុករបស់សាលាខណ្ឌដូនពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក នឹងមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅសាលប្រជុំសាលាខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានធ្វើឡើងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវផ្លាស់ប្តូរលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ទៅជាអគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ ជំនួសដោយលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ៕ ដោយ ៖ ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print