កូនអាយុ៤ខែម្នាក់ស្លាប់ សង្ស័យម្តាយដេកសង្កត់

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងម្នាក់អាយុទើបតែ៤ខែប៉ុណ្ណោះ បានបាត់បង់ជីវិត ដោយសង្ស័យថា ម្តាយជាអ្នកដេកសង្កត់ពីលើបណ្តាលឲ្យថប់ដង្ហើម ។

ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុនោះ កុមាររងគ្រោះបាននៅជាមួយម្តាយ ដោយម្តាយជាអ្នកបំប៉ៅដោះជារៀងរាល់យប់ ។ ប៉ុន្តែនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្រាប់តែមានការភ្ញាក់ផ្អើលតែម្តង ដោយសារគេប្រទះឃើញកុមាររងគ្រោះបាត់បង់ជីវិត ដោយមិនដឹងមូលហេតុ ។

គេបានសង្ស័យថា ម្តាយដេកសង្កត់ផ្លូវដង្ហើមកូនខ្លួនឯង រើមិនរួចទើបបានជាស្លាប់បែបនេះ ។ សពត្រូវយកទៅធ្វើបុណ្យនៅឯវត្ត ៕ ដោយ ៖ ស ដារ៉ា

...

1 2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print