កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវនិងខេត្តចុះបង្ក្រាបទីតាំងស្តុកឈើប្រណីតមួយកន្លែង

ចែករំលែក៖

ខេត្តរតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងនៅត្រង់ចំណុចមាត់ទន្លេសេសាន ស្ថិតនៅក្នុងភូមិបាផ្តល់ ឃុំ សេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ដោយរឹបអូសបានឈើ ប្រណីតប្រភេទឈើធ្នង់និងឈើសុក្រំ ចំនួន៥០០កំណាត់ ។

តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើទាំងនេះឈ្មួញបានដឹកជញ្ជូនចេញពីចំណុចភូមិញ៉ាងក្នុងស្រុក អណ្តូងមាសឆ្លងកាត់ទន្លេសេសានយកមកស្តុកទុកក្នុងភូមិបាផ្តល់បម្រុងដឹកជញ្ជូនបន្តទៅលក់នៅប្រទេសវៀតណាម ។
ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅតំបន់នោះបានប្រាប់អ្នកសារព័ត៌មានថា ឈើប្រណីតទាំងនេះជារបស់ឈ្មួញដែលមានគ្នា៣នាក់ក្នុងនោះមានទី១-ឈ្មោះ លើយ ភេទប្រុស ទី២-ឈ្មោះ យ័ន ភេទប្រុស និងទី៣-ឈ្មោះ ង៉ែត ភេទស្រី ។

ម្ចាស់ឈើទាំង៣នាក់ខាងលើនេះជាឈ្មួញរកស៊ីឈើឡើងដុះស្លែច្រើនឆ្នាំមកហើយៗ សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ ខ្លះមិនបង្ក្រាបទេ ដោយគេសង្ស័យថា មេឈ្មួញទាំងនេះចិញ្ចឹមឆ្នាំងសមត្ថកិច្ច ទាំងនេះ ។
បច្ចុប្បន្នឈើទាំងនោះមិនទាន់ដឹកជញ្ជូនចេញនៅឡើយទេ េដោយសារភូមិសាស្ត្រ ផ្លូវពិបាក ហើយកម្លាំងកងរាជអាវុធហត្ថស្រុកដេកយាមរហូតដល់ព្រឹកថ្ងៃទី៧ ខែធ្នូទើបដឹកជញ្ជូនយកទៅប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើរក្សាទុកនៅស្រុកបកែវដើម្បីចាត់ការបន្ត ៕  ដោយ ៖ វុទ្ធឦសាន

...

12-7-2016-7 12-7-2016-4 12-7-2016-5 12-7-2016-6 12-7-2016-8

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print