រន្ធត់​ចិត្ត​ !! ប្ដី​-ប្រពន្ធនិង​ប្អូន​ស្លាប់​គ្មានសល់​ខណៈ​ជិះម៉ូតូធ្លាក់​ស្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ ស្ថិត នៅតាមបណ្តោយផ្លូវជាតិ៥២ ក្នុងភូមិទ្រស ឃុំទ្រាស ស្រុកស្វាយចេក មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលឲ្យជនរងគ្រោះ៣នាក់ ទី១-ឈ្មោះរើន សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ (ប្តី) ទី២-ឈ្មោះបូ ស៊ីណែត ភេទស្រី អាយុ២៣ឆ្នាំ (ប្រពន្ធ) និងទី៣-ឈ្មោះរើន សុផាន ភេទប្រុស អាយុ២២ឆ្នាំ (ជាប្អូន) រស់នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ស្លាប់ទាំង៣នាក់គួរឲ្យអាណោចអាធ័ម ។

ពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺជនរងគ្រោះ៣នាក់បានជិះម៉ូតូធុនហុងដា ដែលពាក់ស្លាក់លេខបន្ទាយមានជ័យ1J-0387 ក្នុងទិសដៅពីជើងផ្លូវកោងទៅលិច ដោយជិះម៉ូតូក្នុងល្បឿនលឿន យកចង្កូតមិនទាន់ បានបុកបង្គលចំណាំងផ្លាតចិញ្ចើមផ្លូវ បណ្តាលធ្លាក់ទៅចិញ្ចើមផ្លូវជាប់មាត់ស្រះគ្មានទឹក បណ្តាលឱ្យបាក់.កស្លាប់២នាក់ប្តី-ប្រពន្ធនិងកន្លែង ចំណែកប្អូនប្រុសរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបុរី ដាច់ខ្យល់ស្លាប់ដែរ ៕ដោយ ៖ សហការី

12-7-2016-11

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print