បុរសជនជាតិចិនស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកម្រោល រួចដេកក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ស្រវឹងស្រាបានបើករថយន្តកាមរីឆ្លាមក្នុងល្បឿនយ៉ាងលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុករបាំងថ្មពុះទ្រូងផ្លូវបណ្តាលរងការខូចខាតដាច់កាឡេទៅមុខលែងរួច ចំណែកអ្នកបើកបោកក្បាលនិងកញ្ចក់រងរបួសបែកក្បាល។

ករណីបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចស្តុបណានជីង តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2P-5000 បើកបរដោយបុរសជនជាតិបរទេសម្នាក់ថែមទាំងស្រវឹងស្រាផងនោះ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតទៅឆ្វេងបំណងបត់ទៅផ្លូវលេខ១៦៩ ទៅត្បូងស្រាប់តែជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តដាច់កាឡេគៀបជាប់ទៅមុខលែងរួច ចំណែកអ្នកបើកវិញបោកក្បាលទៅនិងកញ្ចក់រងរបួស។

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកទទួលជនរងគ្រោះតែបែរជាមិនព្រមទៅហើយបានដេកនៅក្នុងរថយន្តតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុសហការជាមួយនគរបាលចរាចរជើងគោករាជធានីភ្នំពេញធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

image1 image2 image3

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print