សិស្សប្រុសស្រី៤នាក់នាំគ្នាជិះទូកទៅលេងកណ្តាលទំនប់លិចលង់ស្លាប់ម្នាក់សង្គ្រោះបាន៣នាក់

ចែករំលែក៖

ខេត្តក្រចេះ៖ សិស្សសាលាប្រុសស្រី វ័យជំទង់ចំនួន៤នាក់ ដែលបាននាំគ្នាជិះទូកលេងទឹកនៅកណ្តាលទំនប់ថ្ពង់ បានលិចទូកស្លាប់ម្នាក់ ខណៈដែលមានមិត្តភក្កិរបស់គេ៣នាក់ ដែលជួបហេតុការណ៍ជាមួយគ្នាត្រូវបាននគរបាលជួយស្រង់ទាន់ចេញពីទឹកទាន់ពេល ។

ហេតុការណ៍ភ្ញាក់ផ្អើលរបស់អ្នកភូមិបានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ខណៈដែលមានក្មេងប្រុស-ស្រីជាសិស្ស ចំនួន៤នាក់បានជួបហេតុការណ៍លង់ទឹកទំនប់ថ្ពង់ ក្នុងឃុំស្នួល ស្រុកស្នួល បណ្តាលឲ្យស្លាប់ម្នាក់នៅកណ្តាលបឹង។ ចំណែកនគរបាលបាននិយាយថា ការស្លាប់របស់ក្មេងប្រុសវ័យជំទង់ម្នាក់ គឺដោយសារជនរងគ្រោះមិនចេះហែលទឹកទើបបណ្តាលឲ្យលង់ស្លាប់ ។

អធិការរងនគរបាលស្រុកស្នួល លោកវរសេនីយ៍ត្រី ប៊ុត នឿន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះរហូតដល់ស្លាប់ក្នុងហេតុការណ៍លង់ទឹកនេះឈ្មោះតក់ រក្សា អាយុ១៣ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងស្រុកស្នួល។

លោកបន្តថា នៅរសៀលថ្ងៃកើតហេតុក្មេងប្រុសរងគ្រោះរួមទាំងមិត្តភក្តិប្រុស-ស្រី៣នាក់ផ្សេងទៀតបាននាំគ្នាជិះទូកទៅលេងនៅកណ្តាលទំនប់ទឹក។ នៅពេលជិះទូកក៏បានឃ្លោងលិច បណ្តាលឲ្យក្មេងៗទាំងនោះធ្លាក់ចូលទឹក។ ភ្លាមៗអ្នកស្រុក និងនគរបាលបានចុះទៅជួយស្រង់បានក្មេងប្រុស-ស្រីចំនួន៣នាក់ដែលចេះហែលទឹក ចំណែកឯក្មេងប្រុសរងគ្រោះមិនសូវចេះហែលទឹកក៏ត្រូវលង់ស្លាប់តែម្តង៕

img_0678 img_0679 img_0681 img_0683

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print