តភ្លើងម៉ូតូខុសបច្ចេកទេសឆេះអស់២គ្រឿង សំណាងពន្លត់ទាន់ពេល

ចែករំលែក៖

ភ្នំពេញ៖ ករណីភ្ញាក់ផ្អើល មួយដោយសារតភ្លើងម៉ូតូខុសបច្ចេកទេស បង្កជាអគ្គិភ័យឆេះម៉ូតូ២គ្រឿង ស្ថិតនៅផ្ទះលេខ១៧៣ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ។

តាមម្ចាស់ផ្ទះឈ្នោះ ប៉ែន សុខផារី ភេទស្រី អាយុ៥៥ឆ្នាំ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងដោយសារកូនប្រុសគាត់បានតភ្លើងម៉ូតូមួយគ្រឿងម៉ាកMSX ខុសបច្ចេកទេសទើបបង្កឲ្យឆេះអស់ម៉ូតូ២គ្រឿង ១គ្រឿងទៀតម៉ាក ធូដេ និងទូរទស្សន៍មួយគ្រឿង បានអ្នកជិតខាងនិងម្ចាស់ផ្ទះបាញ់ទឹកពន្លត់ទាន់ពេលវេលា ។

គួរំលឹកដែរថា កាលពីថ្ងៃម្សិលមិញមានអគ្គិភ័យឆេះឃ្លាំងស្តុកឈើមួយកន្លែងនៅសង្កាត់ទឹកថាមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ហើយនេះក៏ជាករណីភ្លើងឆេះដូចគ្នាខូតខាតសម្ភារមិនបង្កគ្រោះថ្នាក់ធំនោះទេ គ្រាន់តែជាការធ្វេសប្រហែសរបសើម្ចាស់ផ្ទះតែប៉ុណ្ណោះ៕

20161207_090121 20161207_090100 20161207_090219

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print