ញាក់សាច់!! ជ្រូកព្រៃខ្វេះអ្នកចាំចម្ការម្នាក់បណ្តាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកោះកុង៖ បុរសម្នាក់ត្រូវបានជ្រូកព្រៃមួយក្បាលវ័ធឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងចម្ការ១កន្លែង ស្ថិតក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា។

ប្រភពពីជនរងគ្រោះឈ្មោះ សេង ណែម អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា បានរៀបរាប់ឲ្យដឹងថា មុនកើតហេតុគ្រាដែលរូបគាត់ កំពុងធ្វើការងារនៅក្នុងចម្ការ ស្រាប់តែឮ សំឡេងឆ្កែព្រូសពេលនោះគាត់បានដើរទៅមើលក៏ស្រាប់តែឃើញជ្រូកព្រៃ១ក្បាលដ៏ធំ ស្ទុះបោលមករកគាត់និងវ័ធជើងគាត់ចំនួន ៧កន្លែងបណ្តាលឲ្យដាច់រយះ រួចជ្រូចនោះ បានរត់ចូលព្រៃបាត់ទៅ ។

លោកបន្តថា ក្រោយកើតហេតុគាត់បានទូរស័ព្ទហៅសាច់ញាតិមកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕ ដោយ ៖ ហេង នរិន្ទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print