ប្រេស៊ីលអញ្ជើញកូឡុំប៊ីមកប្រកួតមិត្តភាពរកប្រាក់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះធ្លាក់យន្តហោះ

ចែករំលែក៖

អ្នកនាំពាក្យរបស់សហព័ន្ធបាល់ទាត់នៃប្រទេសប្រេស៊ីល(CBF) បានប្រាប់ សារព័ត៌មាន Reuters ថាប្រេស៊ីលបានអញ្ជើញក្រុមជម្រើសជាតិកូឡុំប៊ីមកប្រកួតមិត្តភាពនៅខែក្រោយដើម្បីរកប្រាក់ចំណូល ផ្តល់ជូនក្រុមគ្រួសារកីឡាករនិងអ្នកដែលបានរងគ្រោះក្នុងការធ្លាក់យន្តហោះរបស់ក្លិបChapecoense ។

អ្នកនាំពាក្យខាងលើបានបន្តថា “យើងបានផ្តើមគំនិតនេះដើម្បីឲ្យមានការប្រកួតជាមួយនឹងក្រុមកូឡុំប៊ីប៉ុន្តែពួកយើងមិនដឹងថាពួកគេអាចមកលេងបានដែរឬយ៉ាងណានោះទេ។ ការប្រកួតមិត្តភាពនេះនឹងធ្វើឡើងបើទោះបីជាមិនបានប៉ះក្រុមកូឡុំប៊ី ក៏យើងនៅតែធ្វើដែរនៅថ្ងៃទី២២ឬ២៥ មករា។”

គួររំលឹកថា យន្តហោះដឹកក្រុមកីឡាករ ក្លិប Chapecoense បានធ្លាក់បណ្តាលឲ្យ ស្លាប់មនុស្ស៧១នាក់និងរបួស៦នាក់កាលពីសប្តាហ៏មុនពេលពួកគេធ្វើដំណើរទៅកាន់ប្រទេសកូឡុំប៊ីប៉ះក្រុម Atletico Nacional ក្នុងកម្មវិធីពានរង្វាន់ Copa Sudamericana វគ្គផ្តាច់ព្រ័ត្រ ។

ក្រោយពីមានគ្រោះថ្នាក់ដ៏រន្ធត់នេះ ក្រុម Chapecoense ទទួលបានជើងឯក Copa Sudamericana ដោយស្វ័យប្រវត្តិតែម្តងហើយមានកៅអីមួយស្រាប់នៅឆ្នាំក្រោយទៀត។

គួរបញ្ជាក់ថា ពានរង្វាន់ Copa Sudamericana គឺជាពានរង្វាន់ធំប្រចាំទ្វីបអាមេ រិកខាងត្បូងដោយស្មើនឹងពានរង្វាន់Champions Leagueនៅក្នុងទ្វីបអឺរ៉ុប ៕

maxresdefault

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print