ប្រធានាធិបតីកូរ៉េខាងត្បូងនឹងចុះចេញពីតំណែងនៅខែមេសា ឆ្នាំ២០១៧ ខាងមុខ

ចែករំលែក៖

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងនឹងត្រូវធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីតុលាការធម្មនុញ្ញឯកភាព ដកហូតអំណាចរបស់ប្រធានាធិបតី ផាក គឿនហេ។

កាលពីថ្ងៃទី៥ ខែធ្នូ លោកស្រី ផាក គឿនហេ បានផ្តល់សញ្ញាថា នឹងលាលែង ចេញពីតំណែងនៅខែមេសា ឆ្នាំ២០១៧ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលតំណាងរាស្ត្រកូរ៉េខាងត្បូងប្រកាសថា នឹងទទួលបានសំឡេងគាំទ្រគ្រប់ដើម្បីចោទប្រកាន់ទោសលោកស្រី ពាក់ព័ន្ធនឹង វិវាទនយោបាយ។

លោកស្រីប្រធានាធិបតីបានយលព្រមទៅនឹងសំណើរបស់គណបក្សកាន់ អំណាច Saenuri ពីពេលវេលាក្នុងការលាលែងចេញ ពីតំណែង។ ក្រោយពេលលាលែងហើយនោះនឹងមានការរៀបចំបោះឆ្នោតជ្រើសរើស ប្រធានាធិបតីក្នុងរយៈពេល៦០ថ្ងៃ។

តាមធម្មតា លោកស្រី ផាក គឿនហេ ត្រូវផុតអាណត្តិនៅខែកុម្ភៈ ឆ្នាំ២០១៨។ លោកស្រីពោរពេញទៅដោយរឿងអាស្រូវជាប់ពាក់ព័ន្ធនឹងអំពើមន្តអាគមជាមួយស្ត្រីម្នាក់ឈ្មោះ ឆយ ស៊ុនស៊ីល ដែលរឿងរ៉ាវនេះរាលដាលទៅជាអំពើពុករលួយ និង ការប្រើប្រាស់អំណាច ដើម្បីប្រយោជន៍ ផ្ទាល់ខ្លួន។ ប្រជាជនកូរ៉េបានធ្វើបាតុកម្មទាមទារឲ្យលោកស្រី ផាក គឿនហេ ចុះពី អំណាចច្រើនលើកមកហើយ តែលោកស្រីមិនដែលធ្វើដឹងឮទេកន្លងមក។

បក្សប្រឆាំងមើលឃើញថា លោកស្រី ផាក គឿនហេ ព្រមចុះពីអំណាចពេលនេះ គឺដើម្បីចៀសឲ្យផុតពីនីតិវិធីដកលោកស្រីចេញពីតំណែងតែប៉ុណ្ណោះ។ ទោះយ៉ាង នេះក្តី បក្សប្រឆាំងប្រាប់ថា នឹងប្រឹងប្រែងដើម្បីដកហូតតំណែងលោកស្រីឲ្យបាន។

កន្លងមកលោកស្រីបានលើកឡើងថា “ ខ្ញុំនឹងចុះពីតំណែងស្របតាមច្បាប់ នៅពេល ដែលមានការរៀបចំរួចរាល់នូវអន្តរកាល នយោបាយមួយដែលនឹងន។ ខ្ញុំទុកឲ្យ សភារៀបចំកិច្ចការទាក់ទងនឹងការកាត់ បន្ថយពេលវេលានៃអាណត្តិរបស់ខ្ញុំ”។ ប្រធានាធិបតីកូរ៉េខាងត្បូងប្រគល់កិច្ចការដោះស្រាយវិបត្តិនយោបាយទៅឲ្យសភា។ សភាកូរ៉េខាងត្បូងពេលនេះ សម្បូរសមា ជិកបក្សប្រឆាំងដោយសារតែបក្សកាន់ អំណាចបានចាញ់ឆ្នោតសភាកាលពីខែ មេសា ដើមឆ្នាំ៕

luan-toi-tong-thong-han-quoc

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print