ភ្នំពេញ៖ បុរសម្នាក់ដែលជនបោកប្រាស់ជ្រើសរើសកងទ័ព ដោយប្រើឈ្មោះលោក ហ៊ុន ម៉ាណែត ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
ប្រភពព័ត៌មាន បញ្ជាក់ថា បុរសរូបនេះ ត្រូវបានលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ចំនួន៤បទល្មើស គឺ ឆបោក បទក្លែងបន្លំឯកសារសាធារណៈ បទកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត្តិ និងបទប្រើប្រាស់នូវសម្លៀកបំពាក់សម្រាប់អាជ្ញាធរសាធារណៈ ជាមន្រ្តី តាមមាត្រា៣៧៧, ៣៧៨, ៦៣៩, ៤៩០ និងមាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ ៕
...
ដោយ៖ ចេស្តា