ប្រើកាំភ្លើងក្លែងក្លាយប្លន់សាខាធនាគារ BIDV នៅវៀតណាម

ចែករំលែក៖

នៅក្នុងករណីប្លន់ធនាគារ BIDV នៅ ទីក្រុង Hue ប្រទេសវៀតណាមឆ្លងកាត់ ការត្រួតពិនិត្យ និងសួរចម្លើយសាក្សីក្រុម ជនល្មើសបានប្រើប្រាស់កាំភ្លើងក្លែងក្លាយក្នុងការប្លន់។

នៅវេលាម៉ោង១៧ ថ្ងៃទី៦ ខែធ្នូ សាខាធនាគារសាជីវកម្មភាគហ៊ុនវិនិយោគ និង អភិវឌ្ឍន៍ BIDV នៅទីក្រុង Hue ប្រទេស វៀតណាម មានករណីប្លន់ធនាគារមួយ បានកើតឡើងដោយក្រុមចោរបានប្លន់ ប្រាក់អស់ជាង ៧០០លានដុង។

ពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យ ដឹងថា នៅពេលកើតហេតុ ពួកគាត់ឮសូរ សំឡេងស្រែកចេញពីខាងក្នុងថាប្លន់ៗ។

តាមប្រភពព័ត៌មានពីបុគ្គលិកនៅក្នុង ធនាគារគឺមានជនបិទមុខម្នាក់សម្រុកចូលប្លន់ដោយមានកាន់កាំភ្លើង។ ពលរដ្ឋនៅ ជិតនោះក៏បានឮសូរសំឡេងខ្លាំងដូចជាស្នូរ កាំភ្លើង។ សាច់ញាត្តិបុគ្គលិកធ្វើការនៅ ក្នុងធនាគារនោះបានឲ្យដឹងថា ពេលឮសូរព័ត៌មានប្លន់ធនាគារក៏បានរត់មកយ៉ាង ប្រញាប់មើលកូនធ្វើការនៅទីនោះ ជាភ័ព្វ សំណាងគ្មានអ្នកណាម្នាក់រងរបួសឡើយ។

ក្រោយការប្លន់ខាងលើកើតឡើង កម្លាំងប៉ូលិសទីក្រុងHue បានទៅកាន់ កន្លែងកើតហេតុឡោមព័ទ្ធទាំងស្រុងប្រមូល ព័ត៌មានពាក់ព័ន្ធក្នុងនោះមានទាំងកាមេរ៉ាសុវត្ថិភាពផងដែរ ដើម្បីស្រាវជ្រាវរកចាប់ ខ្លួនជនដៃដល់។

នៅពេលដែលចោរបានយកប្រាក់រត់ ចេញទៅបុគ្គលិកនៅទីនោះក៏បានដេញ តាមប្រមាណ១០០ម៉ែត្រក៏ឈប់វិញដោយខ្លាចចោរមានអាវុធនៅក្នុងដៃ។ ចោរខាងលើបានប្រើប្រាស់ម៉ូតូក្នុងការគេចខ្លួន ហើយ ក៏តម្រង់វត្ថុដូចជាកាំភ្លើងសំដៅមកអ្នក ដេញតាមពីក្រោយ ធ្វើឲ្យអ្នកទាំងនោះត្រូវផ្អាកសកម្មភាពដេញចាប់តែម្តង។

នៅកន្លែងកើតហេតុ ប៉ូលិសរកឃើញ គ្រាប់ឃ្លីដែក ដោយប៉ូលិសអះអាងថា ជា កាំភ្លើងបាញ់គ្រាប់ឃ្លីមិនមែនកាំភ្លើងពិត ឡើយ។ ប៉ូលិសបានសន្និដ្ឋានថា កាំភ្លើងដែលចោរបានប្រើប្រាស់នោះគឺជាកាំភ្លើងជ័រ៕

vn-3 vn-1 vn-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print