ប្រជាពលរដ្ឋប្រាប់ថានៅក្នុងស្រុកកៀនស្វាយមានបទល្មើសនេសាទខុសច្បាប់យ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថានៅក្នុងស្រុកកៀនស្វាយខេត្តកណ្តាល មានបទល្មើសនេសាទខុសច្បាប់យ៉ាងអនាធិប តេយ្យទោះបីមានមន្ត្រីជលផលបានចុះ បង្ក្រាបយ៉ាងណាក៏ដោយ តែការចុះបង្ក្រាប នេះហាក់បីដូចវែកចកអ៊ីចឹង? នៅក្នុងនោះមានឧបករណ៍បទល្មើសដូចជាស្បៃមុងក្រឡាញឹកក៏កើតឡើងវិញព្រោងព្រាតផងដែ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទី១-មានបទល្មើសនេសាទខុសច្បាប់ស្បៃមុង ក្រឡាញឹក (ឡុក)រាប់ពាន់ម៉ែត្រស្ថិតនៅភូមិព្រែកប៉ុលឃំុបន្ទាយដែក ស្រុកកៀន ស្វាយ ទី២-មានបទល្មើសនេសាទខុសច្បាប់ ស្បៃមុងក្រឡាញឹក(ហៅឡុក)រាប់ពាន់ម៉ែត្រស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃំុដីឥដ្ឋ(ត្រង់ ចំណុចប្រាសាទលោកតាគង់លន់ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។

ប្រជាពលរដ្ឋបានបន្តទៀតថា បទល្មើសនេសាទខុសច្បាប់ខាងលើនេះមិនដែលឃើញសមត្ថកិច្ចជំនាញក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធចុះមកបង្គ្រាបម្តងសោះ ជាហេតុធ្វើឲ្យជនល្មើសធ្វើសកម្មភាពបែបអនាធិបតេយ្យបំផ្លាញបច្ឆជាតិយ៉ាងធំធេង ។ ប្រជាពលរដ្ឋក៏សូមសំណូមពរដល់សមត្ថកិច្ចដែលមានការពាក់ព័ន្ធមេត្តាចុះបង្គ្រាបផងដើម្បីឲ្យមច្ឆ ជាតិបានគង់វង្ស ។

ចំពោះករណីបទល្មើសនេសាទខុសច្បាប់ខាងលើនេះលោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបានប្រាប់អ្នកយកព័ត៌មានថាលោកនឹងមានវិធានការបង្ក្រាប បទល្មើសនេសាទខុសច្បាប់ខាងលើនេះឲ្យ ខាងតែបាន ៕
ដោយ ៖ ហេង នរិន្ទ្រ

...

kandal-1 kandal-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print