​កីឡាករកំពុងមានទម្រង់លេងល្អ Andrea Belotti បន្តកិច្ចសន្យាថ្មីជាមួយក្រុម Torino

ចែករំលែក៖

ខ្សែប្រយុទ្ធ Andrea Belotti បានសម្រេចចិត្តចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីជាមួយ នឹងក្រុម Torino នៅក្នុងក្របខ័ណ្ឌអីុតាលី Serie A រហូតដល់ឆ្នាំ២០២១ ។

កីឡាករអន្តរជាតិអុីតាលីនេះកំពុងតែមានទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះដោយស៊ុតបាល់បញ្ចូលទីបានច្រើនបន្ទាប់ពីកីឡាករ Edin Dzeko និង Mauro Icardi។ ដោយសារតែទម្រង់លេងល្អកីឡាករBelottiទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមជម្រើសជាតិ អីុតាលីផ្ទាល់ និងបណ្តា ក្លិបធំៗជាច្រើនដូចជា Manchester United, Arsenal និង Napoli ។

ប៉ុន្តែពេលនេះតម្លៃខ្លួនរបស់កីឡាករវ័យ ២២ឆ្នាំនេះមានរហូតដល់ទៅ១០០លានអឺរ៉ូ ប្រសិនបើក្លិបណាចង់ទិញរូបគេពេល កំពុងជាប់កុងត្រាថ្មី ។

លោក Urbano Cairo ប្រធានក្លិប Torino បាននិយាយថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានចុះកុងត្រាថ្មីជាមួយនឹង Belotti រហូតដល់ឆ្នាំ២០២១” ៕

andrea-belotti

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print