អាមេរិកកាត់ទោសដាក់គុក៣០ឆ្នាំជនប៉ុនប៉ងវាយប្រហារដោយគ្រាប់បែកនៅរដ្ឋសភា

ចែករំលែក៖

តុលាការអាមេរិកកាលពីថ្ងៃទី៦ ខែធ្នូបានសម្រេចកាត់ទោសដាក់ពន្ធនាគារយៈពេល ៣០ឆ្នាំដល់បុរសម្នាក់ដែលជាជនជាតិអាមេរិកដែលប៉ុនប៉ងវាយប្រហាររដ្ឋសភា កាលពីឆ្នាំ២០១៥។

តាមការប្រកាសរបស់ចៅក្រមជនជាប់ចោទឈ្មោះ Christopher Lee cornell អាយុ២២ឆ្នាំ រងការចោទប្រកាន់ ប៉ុនប៉ង បង្កអំពើហិង្សា និងគំរាមកំហែងដល់មេ ដឹកនាំអាមេរិក។ ចៅក្រម Sandra Beckwith បានប្រកាសថា ក្រៅពីការដាក់គុក ៣០ឆ្នាំ ជនជាប់ចោទក៏ត្រូវទទួលនូវការ តាមដានអស់មួយជីវិតទៀតផង។

កន្លងមកក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងថា ការកាត់ទោសកាលពីខែសីហា កន្លងមកនៅរដ្ឋអូហៃយ៉ូអូអាមេរិក ជនជាប់ ចោទខាងលើបានសារភាពថា ខ្លួនជាប់ពាក់ ព័ន្ធនឹងក្រុមភេរវកម្ម ក្នុងនោះមានការប៉ុនប៉ងបំផ្ទុះគ្រាប់បែកសម្លាប់មន្ត្រីរដ្ឋាភិបាល និងប្រធានាធិបតីអូបាម៉ាផងដែរ។

ដើម្បីសម្រេចនូវគោលដៅខាងលើជនជាប់ចោទបានសារភាពថាបាននាំកាំភ្លើង២ដើមទៅជាមួយ និងគ្រាប់៦០០គ្រាប់។ ជនជាប់ចោទខាងលើត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ហើយបានសារភាពថាខ្លួន ធ្លាប់ពាក់ព័ន្ធ នឹងក្រុមភេរវកម្ម IS៕

christopher-lee-cornell

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print