Heung-Min Son : Tottenham ត្រូវតែឈ្នះជើងឯក Europe League

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Heung-Min Sonបានទទូចចង់ឲ្យមិត្តរួម ក្រុមរបស់ខ្លួនប្រឹងប្រែងយ៉ាងណាឲ្យឈ្នះជើងឯក Europe League ដែលជាពានរង្វាន់លំដាប់ទី២របស់ទ្វីបអឺរ៉ុប ។

ក្រុមមាន់ខ្នាយមាស Tottenham បាន ធ្លាក់ចេញពីកម្មវិធី Champions League ហើយ ដោយពួកគេនៅមានឱកាសលេងនៅក្នុងកម្មវិធី Europe League ប្រសិនបើ ពួកគេទទួលបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពេលប៉ះក្រុម CSKA Moscowរបស់រុស្ស៊ី។

Heung-Min Son បាននិយាយថា “អ្វី ដែលសំខាន់សម្រាប់យើងគឺបន្តលេងនៅ ក្នុងពានរង្វាន់ទ្វីបអឺរ៉ុបទៀតដោយសារតែយើងបានធ្លាក់ចេញពី Champions League ទៅហើយ។ សម្រាប់កីឡាករវិញ វាជាការប្រសើរបំផុតដែលបានលេងបាល់ ទាត់គ្រប់កម្មវិធីទាំងអស់ ” ៕

15327581_1286849524704839_808873934_n

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print