Sergio Aguero រងពិន័យមិនអាចលេងចំនួន៤ប្រកួតនៅអង់គ្លេស Premier League

ចែករំលែក៖

សហព័ន្ធបាល់ទាត់របស់ប្រទេសអង់គ្លេស (FA) បានបញ្ជាក់ថាខ្សែប្រយុទ្ធ សញ្ជាតិអាហ្សង់ទីន Sergio Aguero របស់ ក្លិប Manchcester City នឹងត្រូវពិន័យមិនឲ្យចូលលេងចំនួន៤ប្រកួតនៅក្របខ័ណ្ឌ អង់គ្លេស Premier league ។

កីឡាករ Sergio Aguero បានទទួលកាតក្រហមក្រោយប៉ះជាមួយកីឡាករDavid Luiz ក្នុងពេលក្រុម Manchcester City ប្រកួតចាញ់តោខៀវ Chelsea ដោយលទ្ធ ផល 3-1 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ FA បានបញ្ជាក់ថា កីឡាករ Sergio Aguero នឹង មិនអាចចូលលេងបានទេពេលក្រុម Manchcester City ប្រកួតជាមួយនឹងក្រុម Leicester City, Watford, Arsenal និង Hull City ។

នេះគឺជាលើកទី២ហើយដែលកីឡាករAgueroត្រូវរងពិន័យពីបទប្រើហិង្សាក្នុងការប្រកួតសម្រាប់រដូវកាលនេះ។ ចំណែកមិត្តរួមក្រុមFernandinhoក៏ទទួលការពិន័យមិនឲ្យលេង៣ប្រកួតផងដែរ ដោយរូបគេបានទទួលកាតក្រហមបន្ទាប់ពីរុញកីឡាករ Cesc Fabregas របស់ក្លិបតោខៀវ ៕

MANCHESTER, ENGLAND - AUGUST 16:  Sergio Aguero of Manchester City celebrates scoring the opening goal during the Barclays Premier League match between Manchester City and Chelsea at the Etihad Stadium on August 16, 2015 in Manchester, England.  (Photo by Alex Livesey/Getty Images)

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print