ខ្ទើយជនជាតិវៀតណាម ដែលធ្វើទារុណកម្មកូនក្មេងអាយុ២ឆ្នាំ ជនជាតិខ្មែរដោយប្រើប្រដាប់ឆក់យ៉ាងឃោរឃៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ

ចែករំលែក៖

ភ្នំពេញ៖ ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅ ទៅលើកុមារអាយុ២ឆ្នាំម្នាក់ កូនប្រជាពលរដ្ឋខ្មែរ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយរត់គេចខ្លួននោះ រហូតដល់យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
នេះបើតាមការអះអាងរបស់ព្រះរាជអាជ្ញារងម្នាក់ និងមន្រ្តីនគរបាលម្នាក់នៅខេត្តមណ្ឌលគិរី។
ទោះជាយ៉ាងណា ប្រភពដដែលបាននិយាយថា ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជានៅពេលណាឡើយ តែសមត្ថកិច្ចកម្ពុជា សហការជាមួយខាងនគរបាលវៀតណាម ដើម្បីយកជននេះមកប្រទេសកម្ពុជា ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើកុមារ២ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ Doung tanh ជាជនជាតិវៀតណាម។ ចំណែកឯក្មេងប្រុសរងគ្រោះ មានឈ្មោះ សូរ សៅ ជាកូនជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលម្តាយឪពុកជាកម្មករចាំចំការកាកាវ ឲ្យជនជាតិហូឡង់ ស្ថិតនៅភូមិឃុំខាងលើ។
ហេតុការណ៍ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើកុមារកម្ពុជានេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បានកើតឡើងតាំងពីជាង២ខែមុនមកម្ល៉េះ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែទើបតែធ្លាយនៅប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការបញ្ចេញ Video នៃសកម្មភាពប្រើអំពើហិង្សាទៅលើក្មេងប្រុសដ៏កំសត់រូបនេះ តាមបណ្តាញសង្គម Facebook ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលលេង Facebook ចេញមកថ្កោលទោលយ៉ាងខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមចាប់ជនដៃដល់រូបនេះផង។ ជាមួយគ្នានេះ ក៏មានអ្នកលេង Facebook សំរក់ទឹកភ្នែកសម្តែងការអាណិតអាសូរយ៉ាងពន់ពេកដល់ក្មេងប្រុសរងគ្រោះ ធ្វើឲ្យមានការ Share និងមើល វីដេអូមួយនេះរាប់ម៉ឺននាក់ឯណោះ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី និងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងបន្ទាន់ រហូតតាមចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបានចូលរួមសមគំនិត និងថតរូបផងដែរ៕

img_6143 img_6145 img_6147 img_6148 img_6149 img_6150 img_6151 img_6152 img_6153

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print