ក្រុមហ៊ុនប៊ូអុីងបាត់បង់ទឹកប្រាក់១ពាន់លានដុល្លារដោយសម្តីមួយម៉ាត់របស់លោក ដូណាល់ ត្រាំ

ចែករំលែក៖

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិត យន្តហោះ ប៊ូអុីង ធ្លាក់ចុះខ្លាំង ក្រោយពេល លោក ដូណាល់ ត្រាំ បានប្រកាសថានឹងលុបចោលកិច្ចព្រមព្រៀងផលិតយន្តហោះថ្មីរបស់រដ្ឋាភិបាលអាមេរិក ដោយមូលហេតុ ថ្លៃខ្លាំងពេក។

នៅក្នុងបណ្តាញសង្គម Twitter របស់ លោក ដូណាល់ ត្រាំ បានប្រកាសថា « ក្រុម ហ៊ុនប៊ូអុីងបានផលិតយន្តហោះថ្មី Air force one 474 ជំនាន់ថ្មី សម្រាប់ប្រធានា ធិបតីដែលត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែធ្នូ ខាងមុខ ប៉ុន្តែតម្លៃថ្លៃពេក រហូតដល់ជាង៤ពាន់លានដុល្លារសូមលុប គម្រោងនេះចោលទៅ»។

តាមសារព័ត៌មាន Chicago Tribune បានលើកឡើងនូវបទវិភាគមួយក្រោយ ពេលអគ្គនាយកក្រុមហ៊ុន ប៊ូអុីង បង្ហាញពីមន្ទិលសង្ស័យទៅលើប្រធានាធិបតីថ្មីទើបតែជាប់ឆ្នោតពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មអន្តរជាតិ។ ការប្រកាសខាងលើរបស់ លោក ដូណាល់ ត្រាំ បានធ្វើឲ្យក្រុមហ៊ុន ប៊ូអុីងធ្លាក់ថ្លៃភាគហ៊ុនរហូតដល់ទៅ ០,៨៤ ភាគរយ ធ្វើឲ្យក្រុមហ៊ុនត្រូវខាតបង់រហូត ដល់ទៅជាង១ពាន់លានដុល្លារ។

កាលពីខែមករា ឆ្នាំ២០១៥ មន្ទីរបញ្ចកោណបានប្រកាសពីកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនប៊ូអុីង ក្នុងនោះបានផ្តល់ ប្រាក់ ២៦លានដុល្លារ សម្រាប់ក្រុមហ៊ុនបើកការស្រាវជ្រាវផលិតយន្តហោះថ្មីដឹកនាំដោយប្រធានាធិបតីអាមេរិក។ មន្ទីរ បញ្ចកោណក៏បានបន្ថែមទឹកប្រាក់ប្រមាណ ១២៧លានដុល្លារសម្រាប់ការ រៀបចំ គ្រឿងសង្ហារិមនៅលើយន្តហោះ និងទឹក ប្រាក់ ៦,៦៥ពាន់លានដុល្លារ សម្រាប់ ផ្លាស់ប្តូរ ទម្រង់ឆ្អឹងចាប់ពីឆ្នាំ២០១៥ដល់ ឆ្នាំ២០១៩។

គេហទំព័រ Tribune បានឲ្យដឹងថា ប្រធានាធិបតីថ្មីដូណាល់ ត្រាំ ចង់បំផ្លាញ ច្បាប់ប្រពៃណីដោយប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនជំនួសយន្តហោះសម្រាប់ប្រធា នាធិបតីដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់កម្លាំងទាហានអាកាស។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅពេល ដែលទៅជួបប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅសេតវិមានលោក ដូណាល់ ត្រាំ បាន ប្រើប្រាស់យន្តហោះផ្ទាល់ខ្លួន គឺ Boeing 757 ដែលលោក ដូណាល់ ត្រាំ ទិញក្នុង តម្លៃជាង១០០លានដុល្លារ ហើយគ្រឿងសង្ហារិមខាងក្នុងធ្វើឡើងពីមាស។

មិនត្រឹមតែចង់ប្រើប្រាស់យន្តហោះ ផ្ទាល់ខ្លួននោះទេលោក ដូណាល់ ត្រាំ ក៏ បានប្រកាសថា នឹងយកប្រាក់ខែតែ១ ដុល្លារប៉ុណ្ណោះ ជំនួសប្រាក់ខែ៤០ម៉ឺន ដុល្លារក្នុងមួយឆ្នាំ សម្រាប់ប្រធានាធិបតីនៅពេលដែលលោកចូលកាន់តំណែង។

គេហទំព័រ Mirror បានផ្សាយថា ប្រធានា ធិបតីអាមេរិកទើបតែជាប់ឆ្នោត ដូណាល់ ត្រាំ នឹង មានបទសម្ភាស៍ជាលើកដំបូងក្នុងកម្មវិធី ៦០នាទីរបស់បណ្តាញព័ត៌មាន CBS News ក្រោយពេលទទួលបានជ័យ ជម្នះទៅលើលោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែ វិច្ឆិកា។

នៅក្នុងបទសម្ភាសន៍មហាសេដ្ឋីវ័យ ៧០ឆ្នាំរូបនេះបានប្រកាសថា នឹងមិនទទួល ប្រាក់ខែ៤០ម៉ឺនដុល្លារក្នុង១ឆ្នាំនោះឡើយ ក្រោយពេលកាន់តំណែងប្រធានាធិបតី លោកទទួលតែ១ដុល្លារប៉ុណ្ណោះ។ តាម ច្បាប់អាមេរិកប្រធានាធិបតីមិនអាចមិន ទទួលប្រាក់ខែឡើយ គឺត្រូវតែទទួលទាប បំផុតគឺ១ដុល្លារក្នុងមួយខែ។ បច្ចុប្បន្ន លោក ដូណាល់ ត្រាំ មានទ្រព្យសម្បត្តិ ប្រមាណ៤ពាន់លានដុល្លារតាមតួលេខ របស់ទស្សនាវដ្តី Forbes នៅឆ្នាំ២០១៥។

ប្រាក់ខែបច្ចុប្បន្នរបស់លោក អូបាម៉ា គឺមាន៤០មុឺដុល្លារក្នុងមួយឆ្នាំក្រៅពីនេះក៏ មានប្រាក់ឧបត្ថម្ភ ៥មុឺនដុល្លារផងដែរ។ កន្លងមកប្រធានាធិបតី John F. Kennedy និង Herbert Hoover ក៏បានបរិច្ចាគប្រាក់ខែរបស់ខ្លួនសម្រាប់សកម្មភាពមនុស្សធម៌ផងដែរ៕

trump

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print