បុរសជនជាតិអាមេរិកម្នាក់ ដើររអិលជើងធ្លាក់ពីលើក្បាលទូក ចូលទឹកទន្លេលិចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍បង្កការភ្ញាក់ការផ្អើលមួយបានកើតឡើង ដែលបុរសជាជនជាតិអាមេរិកម្នាក់ បានដើររអិលជើងធ្លាក់ពីលើក្បាលទូក ចូលទៅក្នុងទឹកទន្លេ បណ្ដាលឲ្យលិចខ្លួនបាត់ នៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើក្បាលទូកលើផែនបណ្ដែតភ្នំពេញ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ KEN KRAMRE អាយុ៥៥ឆ្នាំ ជនជាតិអាមេរិក ស្នាក់នៅផ្ទះលេខ៣ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

បើតាមសម្ដីបុរសជាជនជាតិអាមេរិចកាំងម្នាក់ ហើយក៏ជាម្ចាស់ទូកដែលមានឈ្មោះPAUL BRIAN អាយុ៤៤ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងជនរងគ្រោះដែលបានស្គាល់គ្នាពីមុន បានពិភាក្សាគ្នារឿងការងារ ។ បន្ទាប់មកពួកគាត់ក៏បានណាត់គ្នាទៅហាង ទីតានិក បន្ថែមទៀត ដែលនៅក្បែរនិងផ្សាររាត្រី ហើយជនរងគ្រោះក៏បានដើរឡើងទៅមុន តែមិនដឹងជាមូលហេតុអ្វីនោះទេ ធ្វើឲ្យជនរងគ្រោះធ្លាក់ចូលទឹកទន្លេលិចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុភ្លាមៗ បុគ្កលិកដែលនៅលើទូកទាំងអស់ បាននាំគ្នាជិះទូកតូចៗតាមរក តែទោះជារកយ៉ាងណាក៏នៅតែរកមិនឃើញដែរព្រោះកម្លាំងទឹកគួចហូរខ្លាំងពេក។

បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរជើងទឹករាជធានីភ្នំពេញ សហការជាមួយមន្ត្រីមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ ដើម្បីរកពីមូលហេតុអី្វឲ្យច្បាស់ ។ តែទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់ហ៊ាន សន្ថិដ្ឋានទេថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

img_9119img_9118img_9122img_9121img_9120

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print