សង្ស័យបែកថ្នាំយកកាំបិតកាប់ក្បាលកូនស្រីស្លាប់ភ្លាមក្នុងថ្លុកឈាម

ចែករំលែក៖

 

ខេត្តព្រះសីហនុ៖ បុរសជាងទងម្នាក់សង្ស័យបែកថ្នាំបានយកកាំបិតកាប់ក្បាលកូនស្រីខ្លួនឯងបណ្តាលឲ្យបែករយះក្បាលស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម។ ក្រោយកាប់កូនស្រីឲ្យស្លាប់ហើយនោះជនបង្កបានរត់ដេញកាប់ជនរងគ្រោះម្នាក់ទៀតបណ្តាលឲ្យរងរបួសត្រង់ប្រអប់ដៃខាងស្តាំខណៈពេលក្មេងប្រុសរងគ្រោះកំពុងដើតាមផ្លូវជាតិលេខ៤។

ហេតុការណ៍នេះបានកើតមានឡើងនៅម៉ោង២២ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងលំនៅដ្ឋានមួយកន្លែងនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដេញចាប់បានភ្លាមៗក្រោយពីបង្កមនុស្សឃាតនិងបង្ករបួសស្នាមរួចមក។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជិវ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងទង មានទីលំនៅចំណុចកើតហេតុ ។ ក្មេងស្រីរងគ្រោះដែលត្រូវឪពុកបង្កើតបែកថ្នាំកាប់សម្លាប់នេះ មានឈ្មោះជិវ លីហួរ ភេទស្រី អាយុ៣ឆ្នាំ(ស្លាប់នៅកន្លែង)។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះម្នាក់ទៀតឈ្មោះមាន ហួត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បើយោងតាមការបំភ្លឺរបស់ឈ្មោះជិន សាមាឌី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាប្រពន្ធរបស់ជនសង្ស័យបានឲ្យដឹងថា ប្តីរបស់គាត់មានសភាពដូចមនុស្សបែកថ្នាំ ហើយមុនកាប់សម្លាប់កូនស្រី ប្តីគាត់នេះបានវាយបំផ្លិចបំផ្លាញសម្ភារប្រើប្រាស់ក្នុងផ្ទះបាក់បែកអស់ខ្ទេចខ្ទីគ្មានសល់នោះទេ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួនបានកំពុងអនុវត្តតាមនិតិវិធី ៕

img_1454 img_1455 img_1467 img_1456 img_1457 img_1466

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print