អតីតតារាចម្រៀងនាង អូ រស្មី ពង្រាយមន្តសេ្នហ៍នៅក្នុងពន្ធនាគារ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ថា អនុប្រធានពន្ធនាគារខេត្តប៉ៃលិនម្នាក់ បានប្រព្រឹត្តរឿងមិនត្រឹមត្រូវ ដោយហៅអ្នកទោសស្រីស្រស់ស្អាតសាច់សខ្ចីម្នាក់ ជាអតីតតារាចម្រៀងនាង អ៊ូ រស្មី ទៅអង្គុយផឹកស៊ីជាមួយគ្នា ហើយឱបថើបយ៉ាងស្រើបស្រាលនៅមុខអ្នកទោស និងមន្ត្រីពន្ធនាគារមួយចំនួននៅមុខពន្ធនាគារ ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ បើទោះបីជារឿងរ៉ាវមួយនេះ បានកើតឡើងអស់រយៈពេលយូរបន្តិចមែន តែអ្នកទោសជាច្រើនមានការហួសចិត្ត និងនិយាយខ្សឹបខ្សៀវតៗគ្នា រហូតដល់បែកធ្លាយដល់សារព័ត៌មានតែម្តង ។

ប្រភពព័ត៌មានបានឱ្យដឹងច្បាស់ការណ៍ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ២០១៦ នេះថា កាលពីថ្ងៃសុក្រទី១៨ វិច្ឆិកា កន្លងទៅ លោកអ៊ុយ វិចិត្រ អនុប្រធានពន្ធនាគារខេត្តប៉ៃលិន បានហៅទណ្ឌិតស្រីម្នាក់ឈ្មោះ អ៊ូ រស្មី ទៅអង្គុយផឹកស៊ីជាមួយនៅអាគារខាងលើ ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៦ល្ងាច ។ ប្រភពបន្តទៀតថា ខណៈកំពុងតែផឹកស៊ី លោកអនុប្រធានពន្ធនាគាររូបនេះ បានអង្គុយកៀកក.នាងអ៊ូ រស្មី ជាប់រហូត ដោយមានមន្ត្រីពន្ធនាគារចំនួន៧ ទៅ៨នាក់ នៅអង្គុយជាមួយផងដែរ ។ លុះក្រោយមក អ្នកទាំងពីរបាននាំគ្នាទៅឱបថើបគ្នានៅខាងក្រោយអគារកន្លែងផឹកស៊ី ដូចលលកញី-ឈ្មោល រហូតដល់ពេលល្ងាច លោកអ៊ុយ វិចិត្រ បានកៀក.កអ្នកទោសស្រីរូបនេះ ចុះពីកន្លែងផឹកស៊ីទៅខាងក្រោម លុះពេលចូលទៅដល់មុខទ្វារបន្ទប់ពន្ធនាគារ អ្នកទាំងពីរបាននាំគ្នាសំងំទីនោះជាងកន្លះម៉ោង ។

ក្រោយមក បានកៀក.កគ្នាដើរទៅដល់កន្លែងលក់ដូរ ក្នុងបរិវេណពន្ធនាគារអង្គុយឱបថើបគ្នាប្រហែលកន្លះម៉ោងទៀត ។ ប្រភពបញ្ជាក់ទៀតថា ពេលនោះ អនុប្រធានពន្ធនាគាររូបនោះ បានចូលទៅក្នុងបន្ទប់ពន្ធនាគារជាកន្លែងអ្នកទោស ហើយក៏ឱបថើបគ្នានៅក្នុងនោះទៀត រហូតដល់អ្នកទោសស្រីៗនាំគ្នារត់ចេញទៅខាងក្រៅប្រសាច ព្រោះពួកគេទ្រាំមិនបាននឹងទង្វើ ដ៏មិនចេះ អៀនខ្មាសបែបនេះ ។ពេលឃើញ លោកអ៊ុយ វិចិត្រ ចូលទៅក្នុងបន្ទប់ពន្ធនាគារយូរពេក ទើបលោកសុខ សារូ អនុប្រធានពន្ធនាគារម្នាក់ទៀត ក៏ចុះពីលើកន្លែងផឹកស៊ីទៅទាញដៃចេញពីបន្ទប់អ្នកទោស ។

ចំណែកមន្ត្រីអនុរក្សពន្ធនាគារមួយចំនួន និងអ្នកទោសចំនួន១៦០នាក់ បានត្រឹមឈរមើលពួកគេឱបថើបគ្នាប៉ុណ្ណោះ មិនហ៊ានមាត់.កអ្វីនោះឡើយ ។ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់ពន្ធនាគារមិនអនុញ្ញាតិឱ្យអ្នកទោសណាម្នាក់ ជាប់ពាក់ព័ន្ធស្នេហាគ្នាក្នុងនោះឡើយ លើសពីនេះអ្នកទោស និងមន្ត្រីអនុរក្សពន្ធនាគារ ក៏មិនអាចឱ្យមានទំនាក់ទំនងស្នេហាយ៉ាងបើកចំហបែបនេះដែរ ព្រោះអាចធ្វើឱ្យកន្លែងដាក់អ្នកទោសក្លាយទៅជារឿងអាស្រូវ ។ ប្រភពដដែលបន្ថែមទៀតថា មូលហេតុដែលនាងសុំប្តូរចេញពីពន្ធនាគារព្រៃ.ស មករស់នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ដោយសារនាងមានទំនាក់ទំនងស្នេហាជាមួយអ្នកទោសម្នាក់ទៀត ឈ្មោះយ៉េន ការ៉ាត់ ដែលជាអាណិកជន រស់នៅប្រទេសអូស្ត្រាលី ជាប់ទោសពាក់ព័ន្ធនឹងគ្រឿងញៀន បន្ទាប់ពីស្រឡាញ់គ្នារួច ទើបសុំប្តូរមកប៉ៃលិននេះតែម្តង ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើងមិនអាចទាក់ទងទៅលោកអ៊ុយ វិចិត្រ បំភ្លឺ បានទេ ។ លោកសុខ សារូ អនុប្រធានពន្ធនាគារបានឱ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ខាងលោកអត់បានដឹងរឿងនោះទេ ហើយលោកក៏អត់បានចូលរួមផឹកស៊ីជាមួយស្រីម្នាក់នោះដែរ ។ ចំណែកលោកនៅ ធឿង ប្រធានពន្ធនាគារខេត្តប៉ៃលិនបានឱ្យដឹងថា នៅក្នុងពន្ធនាគារខេត្តប៉ៃលិន អត់មានរឿងឱបថើបគ្នាបែបនេះទេ ហើយនេះជារឿងបំផ្លើសប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ក្រោយបើកសវនការ កាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១៤ នាងអ៊ូ រស្មី ជាអតីតតារាចម្រៀង ត្រូវបានកំណត់ទោសចំនួន៧ឆ្នាំ ពីបទសញ្ចារកម្ម ដែលមានស្ថានទម្ងន់ទោស និងពីបទការជួញដូរមនុស្សខុសច្បាប់ ។ នាងត្រូវសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ប្រកាសសម្រាលទោសពី៧ឆ្នាំ មកត្រឹម៥ឆ្នាំ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ និងត្រូវគេបញ្ជូនចេញពីគុកព្រៃ.ស តែមិនមានដំណឹងថា យកទៅឃុំនៅឯណានោះទេ ទើបបែកធ្លាយរេឿងអាស្រូវនាង អូ រស្មី ប្តូពន្ធនាគារទៅប៉ៃលិនវិញ ៕

 

image image image image

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print