សម្រស់ក្មួយស្រី ពៅ បញ្ញាពេជ្រ មិនចាញ់តារាអាជីព

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ពៅ បញ្ញាពេជ្រ បានធ្វើឲ្យគេចាប់អារម្មណ៍ក្រោយពីបានបង្ហាញវត្តមានជាថ្មី នៅលើឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍មួយកាលពីគ្រាកន្លងទៅ។ នាងបានធ្វើឲ្យគេភ្ញាក់ផ្អើលផងដែរគ្រាដែលនាងទម្លាយរូបថតដ៏ស្រស់សោភារបស់ក្មួយស្រីនាងដែលមិនចាញ់តារាសម្តែងនិងបង្ហាញម៉ូដអាជីពប៉ុន្មាននោះទេ។

សម្រស់ស្រស់សោភាពរបស់ក្មួយស្រី បានធ្វើឲ្យគេនឹកគិតដល់សម្រស់ស្រស់សោភារបស់កញ្ញា ពៅ បញ្ញាពេជ្រ កាលពី១០ឆ្នាំមុនពោលគឺមុនពេលដែលត្រូវបានក្មាន់កាំភ្លើងបាញ់ប្រហារ។ ក្មួយស្រីរបស់នាងគឺឈ្មោះដួង ដាវ ដែលទើបនឹងមានវ័យ១៦ឆ្នាំប៉ុណ្ណោះ ដែលសម្រស់ដ៏ស្រស់សោភា រាងស្រឡូន សាច់សខ្ចី និងទម្រង់មុខស្រស់ស្អាតប្លែករបស់នាងអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងដែលអាចធ្វើឲ្យអ្នកខ្លះយល់ថានាងគឺជាតារាស្រីម្នាក់ ប៉ុន្តែតាមពិតនាងមិនមែនជាអ្នកសម្តែង ឬបង្ហាញម៉ូដណានោះទេ ។ នេះបើតាមការបញ្ជាក់របស់តារាចម្រៀងស្រីរូបនេះតបសំណួរដែលសួរនាងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ នាងគឺជាក្មួយស្រីបង្កើតនិងជាកូនស្រីរបស់បងស្រីនាង។

អ្នកលេងបណ្តាញទំនាក់ទំនងសង្គមខាងលើប្រៀបប្រដូចទៅនឹងរូបសម្រស់នាងកាលពី១០ឆ្នាំមុនពោលគឺមុនពេលដែលនាងត្រូវបានក្មាន់កាំភ្លើងបាញ់ប្រហាររហូតធ្លាក់ខ្លួនពិការហូតមកដល់បច្ចុប្បន្ន។

គេនៅមិនទាន់ដឹងនៅឡើយទេថា តើតារាចម្រៀងរូបនេះនិងបងស្រីអាចនឹងបើកផ្លូវសម្រាប់ក្មួយនិងកូនស្រីប្រឡូកក្នុងចង្កោមសិល្បៈដែរឬយ៉ាងណានោះទេ។ បើយោងតាមរូបសម្បត្តិគឺ ដួងដាវមានគ្រប់គ្រាន់ ប៉ុន្តែអ្វីដែលនាងត្រូវការគឺទេពកោសល្យ និងកម្លាំងចិត្តសម្រាប់នាងតែប៉ុណ្ណោះ ហើយប្រសិនបើនាងសម្រេចចិត្តប្រឡូកនឹងការងារសិល្បៈមែននោះនឹងមានបណ្តាផលិតកម្មនានាទាក់ទងនាងជាក់ជាមិនខាន៕

pov-4 pov-2 pov-9 pov-1 pov-11 pov-3pov-10 pov-6 pov-8 pov-7 pov-5

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print