ខ្ចីម៉ូតូមិត្តភក្តិជិះទៅទិញអាហារមួយភ្លែត យកទៅលក់បាត់

ចែករំលែក៖

ភ្នំពេញ ៖  ក្មេងស្ទាវទំនើងម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ត៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនជាប់ចោទពីបទរំលោភទំនុកចិត្តខ្ចីម៉ូតូមិត្តភក្តិជិះរួចយកទៅលក់បាត់ ។
កាលពីម៉ោង១៨យប់ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៧២ ក្រុមទី១០ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនជាប់ចោទខាងលើមានឈ្មោះ វេន សម្បត្តិ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដនិង មានទីលំនៅផ្ទះ
លេខ៧២ ក្រុមទី១០ សង្កាត់ភ្នំពេញថ្មី ខណ្ឌ ភូមិគោកឃ្លាងសែនសុខ ។

តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ចែម រិទ្ខពល ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំ
នៅភូមិទ្រង់មាន់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់
បានជិះម៉ូតូរបស់ម៉ាក និច ពណ៌ពាក់ផ្លាកលេខ ភ្នំពេញ 1CP 9972 ទៅកាន់ផ្ទះជនជាប់ចោទ
ឈ្មោះ វេន សម្បត្តិ ដើម្បីនិយាយគ្នាលេង នៅវេលាម៉ោង២៣ កណ្តាលអាធ្រត្រ ពេលនោះឈ្មោះ
វេន សម្បត្តិ បានសុំខ្ចីម៉ូតូ របស់ជិះដោយប្រាប់ថា ទៅរកទិញអីសីមួយភ្លែត គាត់ក៏ប្រគល់ម៉ូតូ
អោយតាមការស្នើសុំខ្ចី ប៉ុន្តែគេបានទៅបាត់រហូតទល់ភ្លឺអត់ឃើញត្រឡប់មកសោះ ។

ជនរងគ្រោះបានបន្តថា លុះដល់ថ្ងៃទី០៧ ខែដដែលនេះ នៅ ម៉ោងប្រហែល១៨ យប់ គាត់បាន
មកលួចសម្ងំឃ្លាំចាំមើល នៅក្បែរផ្ទះជនឈ្មោះ វេន សម្បត្តិ ក៏បានប្រទះឃើញគេលួចចូលមកផ្ទះ
វិញ មិនឃើញម៉ូតូ ទើបប្តឹងប៉ូលិសអោយមកនាំខ្លួនទៅសួរនាំនៅប៉ុស្ត៍នគរបាលមូលដ្ឋានតែម្តង។

តាមចម្លើយជនសង្ស័យ (ជនជាប់ចោទ) បានសារភាពប្រាប់ប៉ូលិសថា ខ្លួនពិតជាបានខ្ចីយកម៉ូតូ
របស់ជនរងគ្រោះជិះយកទៅមែនតែបានធ្វើអោយបាត់ទៅហើយ។

ប៉ូលិសនិយាយថា នេះជាពាក្យកុហកដោះសាររបស់គេទេ តែបើបាត់មែនម៉េចក៏មិនរាយការណ៍
មកសមត្ថកិច្ចភ្លាមៗឬទូរស័ព្ទប្រាប់ដំណឹងមកម្ចាស់ម៉ូតូភ្លាមៗមក ចាំបាច់គេចខ្លួន១យប់១ថ្ងៃ
ហើយមកលួចសម្ងំចូលផ្ទះដោយមិនប្រាប់ដំណឹងដល់ម្ចាស់ម៉ូតូគរទៀតនោះ ។

ដោយផ្អែកលើការប្រព្រឹត្តបទល្មើសជាក់ស្តែង និងគ្មានសំណងថោះដូរជាមួយជនរងគ្រោះ ប៉ូលិស
បានឃាត់ខ្លួនជនជាប់ចោទបញ្ជូនទៅតុលាការតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូ ចោទពីបទរំលោភ
ទំនុកចិត្ត ឆបោកយកម៉ូតូទៅលក់ឬបង្ករអោយបាត់បង់។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនិតិវិធី ៕ ដោយ ៖ តុង សីហា

...

12-8-2016-27

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print