ក្លិបបាល់ទាត់ Real Madrid របស់ អេស្ប៉ាញ រំពឹងថា ខ្លួនអាចនឹងឈ្នះជើងឯក Club World Cup ជាលើកទី៣ក្នុងរយៈពេល៣ឆ្នាំក្រោមការដឹកនាំរបស់លោក Zinedine Zidane ។
Real Madrid ដែលជាម្ចាស់ជើងឯក Champions League 11 សម័យគឺជាក្លិប ដែលមានសង្ឃឹមខ្ពស់ថាអាចលើកពាន រង្វាន់ Club World Cup នៅក្នុងប្រទេស ជប៉ុនឆ្នាំនេះហើយពួកគេអាចនឹងបំបែក កំណត់ត្រាក្លិប Barcelona ដែលឈ្នះពាន រង្វាន់អន្តរជាតិច្រើនជាងគេបំផុត ។
លោក Zinedine Zidane ចាត់ទុកពាន រង្វាន់នៅក្នុងប្រទេសជប៉ុននេះគឺពានរង្វាន់សំខាន់មួយក្នុងប្រវត្តិសាស្រ្តក្លិបដោយគាត់បានជ្រើសរើសយកកីឡាករសំខាន់លើកលែងតែកីឡាករ Gareth Bale ដែលមាន របួសប៉ុណ្ណោះដើម្បីដណ្តើមពានរង្វាន់អន្តរជាតិទី២១មួយរបស់ខ្លួន ។
ប្រសិនបើពួកគេអាចឈ្នះពានរង្វាន់ Club World Cup ឆ្នាំនេះពួកគេនឹងមាន កំណត់ត្រាលើក្លិប Barcelona និង ក្លិប Al-Ahly របស់អេហ្ស៊ីប ។
គួរបញ្ជាក់ថា ក្លិប Real Madrid នឹងប៉ះ ក្រុមកូរ៉េខាងត្បូJeonbuk Motors ឬក៏ក្លិប Club America របស់មិុចស៊ីកូនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ក្នុងទីក្រុងYokohama វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ចំណែក ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ៕
ដោយ៖ ដេវីត