ទឹកជំនន់ទ្រង់ទ្រាយធំនៅខេត្តQuang Ngai ពលរដ្ឋរាប់ពាន់នាក់ត្រូវភៀសខ្លួនជាបន្ទាន់

ចែករំលែក៖

វៀតណាម៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ គ្រោះទឹកជំនន់ ទ្រង់ទ្រាយធំកើតឡើងជាលើកទី៣ហើយ នៅក្នុងឆ្នាំនេះ ធ្វើឲ្យកម្រិតទឹកជំនន់ឈានដល់ប្រវត្តិសាស្ត្រដូចកាលពីឆ្នាំ២០១៣។ នៅខេត្តក្វាងង៉ាយ ក្រុមជួយសង្គ្រោះត្រូវ ជម្លៀសពលរដ្ឋរាប់ពាន់នាក់ទៅកាន់តំបន់មានសុវត្ថិភាព។

គេហទំព័រZing.vn បានដកស្រង់ សម្តីលោក ផាន ប៊ិន អភិបាលស្រុកងៀ ថាញ ខេត្តក្វាងង៉ាយ ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែធ្នូថា គ្រោះទឹកជំនន់ជាលើកទី៣បាន ធ្វើឲ្យកាត់ផ្តាច់តំបន់ប្រជុំជនជាច្រើន។ ពេលនេះផ្ទះពលរដ្ឋរាប់ពាន់ខ្នងត្រូវលិច លង់ក្នុងទឹកជំនន់ជាង ១,៥ម៉ែត្រ។
គ្រោះទឹកជំនន់លើកនេះទាបជាង កាលពីឆ្នាំ២០១៣តែកន្លះម៉ែត្រប៉ុណ្ណោះ ប៉ុន្តែមានទឹកជំនន់ខ្ពស់ជាង២លើកកន្លងមក។ កាលពីយប់ថ្ងៃទី៧ និងព្រឹកថ្ងៃទី៨ មានពលរដ្ឋរាប់សិបពាន់នាក់បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ មកទល់ ពេលនេះមិនទាន់មានតួលេខស្តីពីការខូចខាតទ្រព្យសម្បត្តិ ឬអាយុជីវិតនៅឡើយទេ។ ប៉ុន្តែតាមតួលេខបណ្តោះអាសន្នពីក្រុម ជួយសង្គ្រោះខេត្តក្វាងង៉ាយ មកដល់ពេល នេះមានមនុស្ស៨នាក់ស្លាប់ និង២នាក់ បាត់ខ្លួន។ ក្រៅពីនេះក៏មានផ្ទះពលរដ្ឋ៨២ ខ្នង បានបាក់ស្រុតខូចខាតស្ទើរតែទាំង ស្រុង។

កាលពីខែវិច្ឆិកាកន្លងមក នៅតំបន់ ភាគកណ្តាលប្រទេសវៀតណាម ក៏រង គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំផងដែរ។ តាមការប្រកាសរបស់មជ្ឈមណ្ឌលគ្រប់ គ្រងគ្រោះធម្មជាតិ PCTT ប្រចាំនៅ ខេត្តដាណាំង បានឲ្យដឹងថា គិតដល់វេលា ម៉ោង៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកាបណ្តាខេត្តនៅក្នុងតំបន់ភាគកណ្តាលប្រទេសវៀតណាមមានអ្នកស្លាប់ បាត់ខ្លួន និងរបួស សរុប៤១នាក់ ហើយដោយសារតែភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃទី៣០ ខែតុលាមកទល់ ពេលនេះ។

ក្នុងចំណោមនោះមានមនុស្ស១៥នាក់ស្លាប់នៅខេត្តQuangBinh៣នាក់, Quang Tri ២នាក់, BinhDinh២នាក់, Phu Yen ៧ នាក់ និងខេត្តDakLak១នាក់។ ក្រៅពីនេះ នៅមានរងរបួស និងបាត់ខ្លួនស្ថិតនៅក្នុងខេត្តខាងលើផងដែរ។

អំពីផ្ទះសម្បែងរងការខូចខាតយ៉ាង ដំណំក្នុងនោះផ្ទះ ២២៥ខ្នង រងការខូចខាត ៧០ភាគរយក្នុងនោះនៅខេត្តPhu Yen មានរហូតដល់ ១៨៩ខ្នង។ ក្រៅពីនេះនៅ មានផ្ទះខូចខាតពី៣០ ដល់៧០ភាគរយ មានរាប់រយខ្នងទៀត។

ក្រៅពីនេះនៅមានផ្ទះជាង៤២.៨១២ ខ្នងលិចលង់ដោយទឹកជំនន់ក្នុងនោះខេត្ត QuangBinh មាន ២៥.៨៩៦ខ្នង, ខេត្ត Quang Tri មាន៩.៦៧៩ខ្នង, ខេត្តPhu Yen មាន ៨០០ខ្នង និងខេត្តជាច្រើនទៀត ក៏រងការលិចលង់ផងដែរ។ ផ្ទៃដីកសិកម្ម រាប់សិបពាន់ហិកតារងការលិចលង់ធ្វើឲ្យផលដំណាំទាំងឡាយត្រូវខូចខាតទាំង ស្រុង ។

នៅពេលនេះទឹកនៅតាមដងទន្លេនានាបានស្រកចុះជាបណ្តើរៗហើយ។ ផ្លូវថ្នល់ជាច្រើនរងការខូចខាតយ៉ាងដំណំ។ សត្វ ចិញ្ចឹមរាប់សិបពាន់ក្បាលងាប់ដោយត្រូវ ទឹកជំនន់កួចទៅបាត់៕

1320132002199_1320132002199_r 812_anh_2_gui_zing 812_anh_1_gui_zing

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print