គុយបាជំរុញឲ្យចុះកិច្ចព្រមព្រៀងជាច្រើនទៀតជាមួយសហរដ្ឋអាមេរិកមុនពេល ដូណាល់ ត្រាំ ឡើងកាន់តំណែង

ចែករំលែក៖

រដ្ឋាភិបាលគុយបាបានជំរុញឲ្យចុះកិច្ចព្រមព្រៀងជាច្រើនជាមួយអាមេរិកមុន ពេលប្រធានាធិបតីថ្មី ដូណាល់ ត្រាំ ឡើង កាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខ។

មន្ត្រីគុយបានិងអាមេរិកបានជួបពិភាក្សា គ្នានៅទីក្រុង Havana ប្រទេសគុយបា ដើម្បីត្រួតពិនិត្យសម្រេចថា តើកិច្ចព្រម ព្រៀងមួយចំនួនគួរតែត្រូវបានចុះហត្ថលេខាមុនពេលលោក អូបាម៉ា បញ្ចប់អាណត្តិ ដែរឬទេ?

លោកស្រី Josefina Vidal ប្រធានទទួល បន្ទុកទំនាក់ទំនងរបស់ក្រសួងការបរទេសគុយបាបានឲ្យដឹងថា បច្ចុប្បន្នភាគីទាំងពីរបានពិភាក្សាទៅលើកិច្ចព្រមព្រៀងចំនួន ១២ទៀត។ លោកស្រីបន្តទៀតថា ក្នុង រយៈពេលពីរឆ្នាំក្រោយពេលទំនាក់ទំនង រវាងអាមេរិក-គុយបានល្អប្រសើរឡើងវិញបញ្ចប់គំនុំរយៈពេលជាង៥០ឆ្នាំមួយរយៈពេលកន្លងមកនេះមានកិច្ចព្រមព្រៀងជាច្រើនបានចុះហត្ថលេខាងរួចរាល់។

ក្រោយពេលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងហើយនោះ អ្នកទេសចរអាមេរិកជាច្រើនបានទៅកាន់ប្រទេសគុយបា។ ក្នុងរយៈពេល១០ខែកន្លង មកមានអ្នកទេសចរអាមេរិកទៅកាន់គុយបាកើតឡើង៦៨ភាគរយស្មើនឹង២០៨ពាន់ នាក់។

ទំនាក់ទំនងរវាងប្រទេសគុយបា និង ប្រទេសលោកខាងលិច មិនអាចប្រព្រឹត្តទៅបានរលូនដោយសារតែមេដឹកនាំបដិវត្តន៍គុយបាលោក ហ្វុីដែលកាស្ត្រូ ។ នៅពេល នេះលោក ហ្វុីដែលកាស្ត្រូ បានទទួលមរណ ភាពអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់គុយបាគួរតែទទួលបានការស្វាគមន៍និងរួចផុតពីទណ្ឌ កម្មទាំងឡាយ។

កន្លងមកប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូលឡង់ បានប្រកាសដល់ ពេលដែលត្រូវបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសគុយបាហើយ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានា ធិបតីបារាំងក៏បានអំពាវនាវឱ្យមានការលើក ទណ្ឌកម្មទាំងស្រុងចេញពីគុយបា។ លោក ហ្វុីដែលកាស្ត្រូ បានលាចាកលោក ហើយ គេគួរតែលើកទណ្ឌកម្មចេញដើម្បីឱ្យប្រជាពលរដ្ឋគុយបាបានក្លាយជាចំណែកមួយនៃសហគមន៍អន្តរជាតិ។ សម្រាប់លោក ប្រធានាធិបតីបារាំងទណ្ឌកម្មគឺជាសេចក្តីឯកតោភាគីដែលមិនអាចទទួលយកបាន ឡើយ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ នា ឱកាសបំពេញទស្សនកិច្ចនៅគុយបា ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូល ឡង់ បានក្លាយជាប្រមុខរដ្ឋបស្ចិមប្រទេសដំបូងគេដែលបានទទួលជួបលោក ហ្វុី ដែលកាស្ត្រូ រយៈពេលជិតមួយម៉ោងនៅ ទីក្រុងឡាហាវ៉ាន និងក៏ធ្លាប់បានអំពាវនាវឱ្យលើកទណ្ឌកម្មអាមេរិកចេញពីគុយបាដែរ។

ដោយឡែកប្រតិកម្មរីករាយបានផ្ទុះឡើង នៅសហរដ្ឋអាមេរិក។ ពលរដ្ឋអាមេរិកដើម កំណើតគុយបាដែលបានរងទុក្ខពីរបបកាស្ត្រូ និងបង្ខំនិរទេសខ្លួនចេញពីប្រទេស កំណើតបានសម្តែងការអបអរនាំគ្នាស្រែកជយឃោស «គុយបាមានសេរីភាព» ជយោ !សេរីភាព។ ការប្រមូលផ្តុំតាមដងផ្លូវនា ក្រុងមីអាមីបានផុសឡើងដោយគ្មានណាត់ គ្រាន់តែបានឮដំណឹងមរណភាពរបស់ លោក ហ្វីដែលកាស្ត្រូ ភ្លាម។ មានជនជាតិគុយបាប្រមាណជាងពីរលាននាក់រស់នៅអាមេរិក៧០ភាគរយរស់នៅក្នុងរដ្ឋផ្លរីដា៕

cuba

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print