ប្រជាពលរដ្ឋ៣០នាក់ និងព្រះសង្ឃចំនួន៦អង្គបានពុលផ្អកកូនត្រីប្រៃ

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦មានករណីសង្ស័យពុលផ្អកកូនត្រីប្រៃ បណ្ដាលឲ្យមនុស្សចំនួន ៣៦នាក់ និងអង្គ មានអាការៈក្អួតចង្អោរ ទន់ដៃទន់ជើង និងអស់កម្លាំង ករណីនេះកើតឡើងនៅក្នុងកម្មវិធីបុណ្យសពមួយកន្លែងស្ថិតក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។

លោកអនុសេនីយ៍ឯក ដា ចំរើន អធិការរង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងនៅថា ករណីខាងលើនេះបណ្ដាលឲ្យមនុស្សចំនួន ៣៦នាក់ និងអង្គរងគ្រោះ ក្នុងនោះមាន ព្រះសង្ឃចំនួន ០៦អង្គ និងប្រជាពលរដ្ឋចំនួន ៣០នាក់ ភាគច្រើនជាមនុស្សស្រី មានម្នាក់អាការៈក្អួតចង្អោរធ្ងន់ធ្ងរហើយបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

ករណីខាងលើនេះលោកអធិការរងនគរបាលក្រុងសៀមរាប បានដាក់ការសង្ស័យថាពុលផ្អកកូនត្រីប្រៃ ចំពោះការសន្និដ្ឋានថាយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេដោយលោកបានរាយការណ៍ជូនទៅខាងជំនាញរួចហើយដែរ៕

image image image

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print