ភ្នំពេញ ៖ សិស្សសាលាទួលប្រាសាទសែនសុខ១០នាក់ ត្រូវលោកនាយកសាលាប្តឹង សមត្ថកិច្ចប៉ុស្តិ៍ឃ្មួញអោយឃាត់ខ្លួនយកមកអប់រំ ខណៈពួកគេបានផ្លោះរបងចូលក្នុងសាលា មិនគោរពវិន័យរបស់សាលា។
លោក អ៊ុំ សុកំ នាយកវិទ្យាល័យទួលប្រាសទសែនសុខបានអោយដឹងថា ការដែលលោកប្តឹងអោយសមត្ថកិច្ចអោយឃាត់ខ្លួនក្មេងៗទាំងអស់យកមកអប់រំនេះគឺដោយសារតែពួកគេមិនគោរពតាមវិន័យរបស់សាលា ។ ហើយកន្លងមកគាត់ធ្លាប់បានធ្វើការអប់រំនិងណែនាំហើយក៏ប្រាប់ទៅអាណាព្យាបាលអោយជួយអប់រំផងដែរ។ប៉ុន្តែនៅថ្ងៃកើតហេតុ សិស្សទាំងនេះនៅតែមិនគោរពតាមការណែនាំរបស់សាលាហើយបាននាំគ្នាមកផ្លោះរបងចូលក្នុងបរិវេនទៀតហើយមានសិស្សខ្លះប្រើប្រាស់គ្រឿងញៀតទើបហួសពីសមត្ថភាពរបស់គាត់ក្នុងការអប់រំទើបលោកនាយកបានទាក់ទងអោយសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនយកទៅធ្វើការអប់រំបន្ថែមដើម្បីអោយពួកគេរាងចាល។
តាមសម្តីសិស្សសាលាដែលសមត្ថកិច្ចឃាត់ខ្លួននោះបាននិយាយថាមូលហេតុនាំគេអោយគេផ្លោះរបងចូលក្នុងសាលាបែបនេះមកពីពួកគេមករៀនមិនទាន់ម៉ោង។
លោក ញាណ នន នាយប៉ុស្តិ៍នគរបាលឃ្មួញបានអោយដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពី លោកនាយកសាលាថាមានក្មេងៗបានផ្លោះរបងចូលក្នុងសាលាភ្លាមលោកបានចាត់កំលាំងអោយចុះទៅឃាត់ខ្លួនួពួកគេទាំង១០នាក់នោះមកប៉ុស្តិ៍ដោយហៅឪពុកម្តាយមកធានានិងធ្វើ កិច្ចសន្យាអប់រំរួចក៍អោយទៅផ្ទះវិញ ៕ ដោយ ៖ តុង សីហា