សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោលការបង់ថ្លៃដល់ប្រជាពលរដ្ឋលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី​

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចេញសារាចរ ស្ដីពី ការលុបចោលចំពោះការបង់ថ្លៃដល់ប្រជាពលរដ្ឋលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី។

នេះជាប្រសាសន៍របស់សម្តេចតេជោ បញ្ជាក់ជាផ្លូវជាកនៅFacebook Page ថា៖ «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលមានមុខរបរលក់ដូរតូចតាចនៅតាមផ្សារ ដែលជួបការលំបាកដូចជា លក់ដូរតាមចិញ្ជើមផ្លូវដែលមាន កញ្ជើ កញ្ច្រែង ល្អី តាមបណ្ដាផ្សារគ្រប់រាជធានីខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីកាត់បន្ថយនូវភាពក្រីក្រ និងលើកកម្ពស់ជីវភាពររស់នៅរបស់ប្រជាពលរដ្ឋ ខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅថ្ងៃនេះខ្ញុំបានសម្រេចចេញនូវ «សារាចរស្ដីពីការលុបចោលចំពោះការបង់ថ្លៃ» ដល់ប្រជាពលរដ្ឋលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី គឺមិនចាំបាច់បង់ថ្លៃឡើយ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ពេល»៕

...

samdech-3 samdech-4 samdech-6 samdech-1 samdech-2 samdech-5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print