តុលាការកាត់ទោសនិស្សិតសម្លាប់មន្ត្រីយោធានៅខណ្ឌទួលគោក ផ្តន្ទាទោសអស់មួយជីវិត

ចែករំលែក៖

ភ្នំពេញ៖ យុវនិស្សិតម្នាក់ដែលចាក់សម្លាប់ស្ត្រីមន្ត្រីយោធានៅខណ្ឌទួលគោក ត្រូវបានអនុរក្សពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នាំមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះ ។ ក្រោយការសួរដេញដោល តុលាការបានលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី២១ ខែធ្នូ ខាងមុខនេះវិញ ។ ជនដៃដល់សារភាពថា មូលហេតុនៃអំពើឃាតកម្មដ៏សាហាវនេះ កើតឡើងព្រោះតែខឹងនឹងស្ត្រីរងគ្រោះ នៅពេលឃើញមុខជនដៃដល់ចេះតែស្តោះទឹកមាត់ រួចបែរមុខចេញ ។

យុវនិស្សិតរូបនេះ ត្រូវបានចោទប្រកាន់ពីឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសអស់មួយជីវិត ។

ជនដៃដល់មានឈ្មោះ ម៉ី គឹមហេង ហៅដំ អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី១ផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ (RUPP) ស្នាក់នៅផ្ទះលេខ៣២Eo ផ្លូវលេខ១៦២ ក្រុមទី១៦ ភូមិ៣ សង្កាត់ផ្សារដេប៉ទី១ ខណ្ឌទួលគោក ខណ្ឌទួលគោក។

ដោយឡែក ជនរងគ្រោះឈ្មោះ លី ដាវី ហៅច្រឹប ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរយោធា នៅនាយកដ្ឋានយោធាស៊ីវិលនៃក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ៣២បេ ផ្លូវលេខ១៦២ ក្រុមទី១២ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

មន្រ្តីនគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះលេខ៣២Eo ផ្លូវលេខ១៦២ ក្រុមទី១៦ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ពីបទឃាតកម្មគិតទុកជាមុនប្រព្រឹត្តនៅចំណុចមុខផ្ទះវីងវេរលុយ ពេជ ជូលី ដែលមានទីតាំងផ្ទះលេខ១២ ផ្លូវលេខ២១៩ ក្រុមទី២៣ ភូមិ-សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១០៖១៥នាទី។

តាមដំណើររឿង ក្រោយពីមានករណីឃាតកម្មខាងលើនេះ បានកើតឡើង ក្រុមប្រតិបត្តិការទាំងអស់ បានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដោយប្រើប្រាស់វិធានការជំនាញរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយឈានទៅដល់ការឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៊ី គឹម ហេង ហៅដំ បានសារភាពថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ខ្លួនពិតជាបានប្រើកូនកាំបិតចុងស្រួច ចាក់សម្លាប់ជនរងគ្រោះឈ្មោះ លី ដាវី ហៅច្រឹប ពិតប្រាកដមែន ដោយផ្តើមចេញពីទង្វើរបស់ជនរងគ្រោះ បានរើសអើងមើលងាយខ្លួន រាល់ពេលដែលឃើញមុខ ខ្លួនពេលណាតែងតែស្តោះទឹកមាត់ និងងាកមុខចេញ ធ្វើឲ្យខ្លួនមានការគំនុំគុំគួន រហូតដល់យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ខ្លួនបានរៀបចំគម្រោង ។ លុះព្រឹកឡើង ពេលដែលជនរងគ្រោះបានដើរចេញពីផ្ទះទៅផ្សារទិញម្ហូប ខ្លួនក៏ជិះម៉ូតូតាម ហើយស្ទាក់ពីមុខធ្វើសកម្មភាព ចាក់ជនរងគ្រោះបណ្តាលស្លាប់តែម្តង។ បើតាមមន្រ្តីនគរបាល ក្រោយការចាប់ខ្លួន កម្លាំងរបស់យើងបានដកហូតវត្ថុតាងរួមមាន៖ កូនកាបិតចុងស្រួចដងពណ៌ខ្មៅ ចំនួន១ ម៉ូតូមួយគ្រឿងម៉ាក Honda Click ពណ៌ខ្មៅ តែម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BN-5664 មួកសុវត្ថិភាពពណ៌ខ្មៅ១ អាវដៃវែងក្រឡាឈើត្រង់ពណ៌ស្វាយលាយខ្មៅមាន ផ្លាកក SVR និងខោជើងវែងពណ៌ខ្មៅ១ និងស្បែកជើងខ្សែជំពាមពណ៌ខ្មៅខ្សែពណ៌ក្រហម១គូ ៕

neat neat1

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print