សង្ស័យដឹកឈើច្រើនជើងពេលបង្រ្កាបទើបធ្លាយរឿង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានបង្ហើបចេញពីកម្លាំងមន្រ្តីជំនាញចុះអនុវត្តន៍បានឲ្យដឹងថា រថយន្តធុនធំម៉ាក FUSO ពណ៌ស គ្មានស្លាកលេខ១គ្រឿង ត្រូវបានកម្លាំងចម្រុះធ្វើការបង្រ្កាប នៅពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើជាក់ស្តែង ខណៈត្រូវបានគេសង្ស័យរថយន្តខាងលើនេះដឹកជញ្ជូនឈើច្រើនជើងកន្លងមក ពេលនេះកំពុងធ្លាយរឿងជាប់ពាក់ព័ន្ធផ្សេងរវាងឈ្មួញនិងមន្រ្តីសមត្ថច្ចកិច្ច។

ប្រភពខាងលើបន្តថា បើតាមចម្លើយបែបលាក់លាមខ្លះៗពីបុរសជាអ្នកបើកបររថយន្តធុនធំដឹកឈើម្នាក់ឈ្មោះ សឿង វណ្ណៈ អាយុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់ និយាយថា ឈើខាងលើនេះគាត់សុីឈ្នួលដឹកឲ្យគេទេ ចេញពីម្តុំឃុំអន្លង់រា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅរាជធានីភ្នំពេញ ក្នុងតំលៃ២លានរៀល ហើយឈើនេះម្ចាស់មានច្រើននាក់ និងមានកងកម្លាំងម្នាក់ជាអ្នករត់ការតាមដងផ្លូវ អ្នកបើកបររថយន្តដឹកឈើរូបនោះបន្តទៀតថា នៅពេលសមត្ថកិច្ចជំនាញពាក់ព័ន្ធសួរនាំស្រង់យកចម្លើយផ្សេងៗគ្នារួចមក ឃើញថា បញ្ហានេះមានការជាប់ពាក់ព័ន្ធវែងឆ្ងាយគួរសមរវាងឈ្មួញនិងសមត្ថកិច្ចមួយចំនួន រួចរាល់ទើបឲ្យអ្នកបើកបររថយន្តរូបនោះទៅលំនៅដ្ឋានវិញ ចំណែកវត្ថុតាងទាំងរថយន្តទាំងឈើយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី។

គួររំលឹកថា ប្រតិបត្តិការកម្លាំងចម្រុះសហការគ្នាធ្វើការបង្រ្កាបទាំងរថយន្តម៉ាក FUSO ពណ៌ស គ្មានស្លាកលេខដឹកឈើទាំងអ្នកបើកបរខាងលើ កាលពីវេលាទាបភ្លឺថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ កែងផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិ-សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់។

មន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ឈើដែលរថយន្តធុនធំដឹកខាងលើរួមមាន ឈើប្រណិតពកម្រះព្រៅភ្នំចំនួន២ដុំ មានទម្ងន់ចំនួន១៧៧៦គីឡូក្រាម ឈើអារជ្រុង និងតុមូល ជាឈើប្រភេទលេខ១(គគី)ចំនួន១៣ដុំ ស្មើនឹងចំនួន០,៩០៨ម៉ែត្រគូប។

មន្រ្តីជំនាញដដែលនោះបន្តទៀតថា ឈើប្រភេទប្រណិតពកម្រះព្រៅភ្នំ និងឈើអារជ្រុងប្រភេទលេខ១គគីខាងលើនេះ បើយោងតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ឈើប្រភេទប្រណិតពកម្រះព្រៅភ្នំ ត្រូវពិន័យក្នុង១គីឡូក្រាម តំលៃ ៦០០០រៀល ហើយតំលៃនេះគុណនឹង៣ដង មានន័យថាក្នុង១គីឡូក្រាមគុណនឹង៦០០០រៀល ស្មើនឹង ១៨,០០០រៀល ចំណែកឈើប្រណិតពកម្រះព្រៅភ្នំទាំង២ដុំនេះ មានទម្ងន់ដល់ទៅ ១៧៧៦គីឡូក្រាមឯណោះ គុណលុយច្រើនណាស់ រីឯឈើអាជ្រុងប្រភេទលេខ១(គគី) ពិន័យក្នុង១ម៉ែត្រគូបតម្លៃ ១.០៥០.០០០រៀល(មួយលានប្រាំមឺុនរៀល) គុណនឹង៣ដងដូងគ្នាខាងលើដែរ។

មន្រ្តីដដែលខាងលើបញ្ជាក់បន្តទៀតថា ចំពោះម្ចាស់ចូលខ្លួនទទួលបង់គុណពិន័យខាងលើនេះ សម្រាប់បំពេញនីតិវិធីយកមធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះ ដោយឡែកវត្ថុតាងឈើដកហូតទុកជាសម្បត្តិរដ្ឋ ហើយជំនាញបិតប្រកាសជូនដំណឹងឲ្យចូលខ្លួនរយៈពេល១ខែ បើមិនចូលខ្លួនទេនោះទើបបន្តសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

pur2 pur8 pur3 pur11 pur10 pur12 pur4 pur9

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print