លោក ដូណាល់ ត្រាំ ចាយលុយខ្លួនឯង៦៦លានដុល្លារក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅអាមេរិកទាំងមូល

ចែករំលែក៖

អាមេរិក៖ តាមរបាយការណ៍ចុងក្រោយបានបង្ហាញថា ប្រធានាធិបតីអាមេរិកថ្មីដែល ទើបជាប់ឆ្នោតបានមួយខែលោក ដូណាល់ ត្រាំ បានចំណាយលុយផ្ទាល់ខ្លួនរបស់លោក ចំនួន៦៦លានដុល្លារនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំងមូលដែលតិចជាង គម្រោងដែលលោកបានគ្រោងចំណាយពីដំបូងចំនួន១០០លានដុល្លារ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia កាលពីរសៀលថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១៦។

ក្រុមហ៊ុនធំៗជាសម្ព័ន្ធពាណិជ្ជកម្មរបស់ លោក ត្រាំ ដែលពាក់ស្លាករបស់លោក ផ្ទាល់មានដូចជា យន្តហោះឯកជនផ្ទាល់ ខ្លួន និងអគារ Manhattan គឺជាក្រុមហ៊ុន ដែលជួយទ្រទ្រង់ធំបំផុតដល់យុទ្ធនាការឃោសនាបោះឆ្នោតស្នូលរបស់លោក ត្រាំ ដែលបានចំណាយប្រាក់រហូតដល់ទៅ ១១លានដុល្លារ។ យ៉ាងណាក៏ដោយចំនួន នេះគឺនៅតិចជាងការចំណាយរបស់គូ ប្រជែងលោកគឺលោកស្រី ហ៊ីលឡារី គ្លីន តុន។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ក្រុមចាត់ចែងយុទ្ធនាការរបស់លោក ត្រាំ បានបង្ហាញឲ្យដឹងថា លោក ត្រាំ បានលក់ភាគហ៊ុនក្នុងទីផ្សារមូលប័ត្ររបស់លោកទាំងអស់កាលពីខែមិថុនាដែលមានតម្លៃ ៤០លានដុល្លារដើម្បីសម្រុកស្វែងរក សំឡេងគាំទ្រក្នុងយុទ្ធការឃោសនាបោះឆ្នោត ហើយលោកនិងសហការីក៏បានស្វះស្វែងរកដៃគូផ្តល់ជំនួយបន្ថែមទៀតផងដែរ។ ការលក់ភាគហ៊ុននោះបានកើតឡើង បន្ទាប់ពីលោកផ្ទាល់បានចំណាយប្រាក់ ៤៧លានដុល្លាររួចទៅហើយក្នុងយុទ្ធនា ការឃោសនាបោះឆ្នោត។

ជារួមលោក ត្រាំ បានប្រមូលថវិកាសរុប ៣៣៩លានដុល្លារ និងបានចំណាយទៅ ក្នុងយុទ្ធនាការអស់៣២២លានដុល្លារ ដែល តិចជាងលោកស្រី គ្លីនតុន ដែលបាន ចំណាយថវិកា៥៦៥លានដុល្លារឯណោះ រហូតដល់បញ្ចប់យុទ្ធនាការបោះឆ្នោត។ តាមរបាយការណ៍ជាផ្លូវការនៅប៉ុន្មានថ្ងៃ ចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ បានចំណាយថវិកា៩៤ លានដុល្លារ និងលោកស្រី គ្លីនតុន បាន ចំណាយច្រើនជាងគឺ១៣២លានដុល្លារ៕

clintontrump-10648

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print