ខេត្តរតនគិរី ៖ រថយន្តកាមរីស៊េរីចាស់មួយគ្រឿង ត្រូវឆេះខ្ទេចដោយសារឆ្លងចរន្ត កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងឃុំតាអង ស្រុកកូនមុំ ។ ហេតុការណ៍នេះមិនមាននរណាអាចមកជួយអន្តរាគមន៍បាញ់ពន្លត់បានឡើយ ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តនេះធ្វើដំណើរពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏រលត់ ម្ចាស់ក៏កាច់សោរបញ្ឆេះឡើងវិញ ស្រាប់តែឆេះមានអណ្តាតភ្លើងតែម្តង។
គួរបញ្ជាក់ថា រថយន្តនេះប្រើប្រាស់ហ្គាសជំនួសសាំងកែច្នៃខុសបច្ចេកទេសទើបបណ្តាលឲ្យឆាបឆេះបែបនេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្ត ឈ្មោះ សុខ ប៊ុនី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រៃ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី មុខរបរជាងឆ្លាក់ បើកបររថយន្តកាមរីស៊េរីឆ្នាំ១៩៩៣ ពណ៌សំបកឪឡឹក ៕ វិដុល
...