ស្ដ្រីក្លាហានជិះម៉ូតូដេញចាប់ចោរឆក់កាបូបដួលរលាត់ដៃរលាត់ជើង ទើបអាវុធហត្ថឃាត់ជនសង្ស័យបាន

ចែករំលែក៖

ភ្នំពេញ៖ ស្រ្ដីក្លាហានម្នាក់ ខណៈដែលចោរឆក់កាបូបរបស់គាត់បានសម្រេច ហើយជិះម៉ូតូគេច បំណងគេចខ្លួន តែត្រូវស្រ្ដីរូបនេះ មិនតក់ស្លុត បានជិះម៉ូតូបន្ថែមល្បឿនដេញតាម អស់ជាច្រើនរយម៉ែត្រ បានជួបឧបសគ្គធ្វើឲ្យរូបនាងដួលម៉ូតូ ដាច់មុខដាច់មាត់ រលាត់ដៃរលាត់ជើង ប៉ុន្តែចៃដន្យ ពេលនោះកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃើញសកម្មភាពនេះ ក៏ជិះម៉ូតូដេញតាមជនសង្ស័យ រហូតឃាត់ខ្លួនបាន ។

ស្រ្តីក្លាហាន

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅផ្លូវបេតុងស្ថិតក្នុងភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ តែសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបាននៅចំណុចភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្ដីរងគ្រោះឈ្មោះផន សោភា អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិអន្លង់ក្ងាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានជិះម៉ូតូសំដៅទៅផ្ទះ តែម្នាក់ឯង។

នៅពេលធ្វើដំណើរមកដល់ចំណុចភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ស្រាប់តែមានជនសង្ស័យម្នាក់ ឈ្មោះម៉ក់ ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំងក្រសាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1C 8677 មកជិតស្រ្ដីរងគ្រោះរួចធ្វើសកម្មភាពឆក់យកកាបូប ដាក់នៅលើរានម៉ូតូ រួចជិះបង្ហួសទៅមុខក្នុងគោលបំណងគេចខ្លួន។

ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្រោយពីឃើញសមកម្មភាពបែបនេះ ស្រ្ដីរងគ្រោះហាក់ដូចជាមិនតក់ស្លុតឡើយ ផ្ទុយទៅវិញបានបន្ថែមល្បឿនម៉ូតូ ដេញចាប់ជនសង្ស័យពីក្រោយយ៉ាងប្រផាប់ប្រភីង ហើយបានចម្ងាយប្រមាណ ជិតមួយគីឡូម៉ែត្រក៏បានជួបឧបសគ្គ ធ្វើឲ្យស្រ្ដីរងគ្រោះដួលម៉ូតូដាច់មុខ រលាត់ដៃ រលាត់ជើង របួសយ៉ាងធ្ងន់។

ប៉ុន្តែក្នុងសកម្មភាពនេះ ធ្វើឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌសែនសុខ ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះ ឃើញទាន់ក៏ជិះ ដេញតាមជនសង្ស័យ រហូតឃាត់ខ្លួនបាន យកកាបូបលុយជូនស្រ្ដីរងគ្រោះវិញ ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print