ភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ខណះបុរសនេះកំពុងផ្សាដែក ហើយត្រូវចរន្តភ្លើងឆក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ស្ថិតផ្ទះលេខ៣៨១ក្រុម១៦ភូមិ២តាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសម្ដីពីថៅកែផ្សារដែកឈ្មោះចេង ទ្រីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកូនជាងរបស់គាត់ធ្វើការដូចសព្វដងលុះក្រោយមកក៏លឺសំលេងស្រែកក៏ត្រូវគេក្រលែកទៅមើលក៏ឃើញជនរងគ្រោះបានដេកដួលនៅទៅដីបាត់ទៅហើយ។ភ្លាមៗនោះជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យរុស្ស៊ី។ក្រោយពេលសង្គ្រោះបន្ទាន់លោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើកោលស្យវិច័យ ៕
...
ដោយ៖ ជីម ភារា