ដួង​ ឧត្ដម​ឆ​វិ​ន ​ហៅ​ឆាយ ​ប្រើ​ហិង្សា​លើ​កូន​ឧកញ៉ា​ ទ្រី​ ភាព ​បទល្មើស​មិន​រាងចាល​ជាប់គុក​ត្រឹម​៤​ខែ​ប៉ុណ្ណោះ​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនជាប់ចោទ​ដួង​ ឧត្ដម​ឆ​វិ​ន​ ហៅ​ ឆាយ​ ដែល​ត្រូវជា​កូន​ឧកញ៉ា​ដួង​ ងៀប​ បាន​ប្រព្រឹត្ដ​បទល្មើស​ដដែលៗ​ និង​មិន​ រាងចាល​ ល្បីឈ្មោះ​សុសសាយ​ពេញ​រាជ​ ធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែ​ សីហា​ ឆ្នាំ​២០១៥​ សាលាដំបូង​រាជធានី​ ភ្នំពេញ​បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​ ដែល​មាន​លោក​ ស្វាយ​ តុញ​ ចៅក្រម​ ជំនុំជម្រះ​ ,​លោក​ កុ​ល​ ប៊ុ​ន​ តំណាង​អយ្យ​ ការ​ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ ដាក់​ពន្ធនាគារ​១​ឆ្នាំ​ តែ​អនុវត្ដ​ទោស​ត្រឹម​ ៤​ខែ​ប៉ុណ្ណោះ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​ លាន​រៀល​ ក្នុង​បទ​ហិង្សា​ដោយ​ចេតនា​ ។​

​គួរ​រំលឹក​ថា​ ជនជាប់ចោទ​ដួង​ ឧត្ដម​ ឆ​វិ​ន​ ហៅ​ ឆាយ​ ត្រូវ​បាន​គេ​ទទួលស្គាល់​ ថា​ ជន​រូប​នេះ​តែង​ប្រព្រឹត្ដ​បទល្មើស​ក្នុង​ សង្គម​នៃ​អំពើ​ដដែលៗ​ ។​ ដោយឡែក​ ខាង​តុលាការ​វិញ​ ក៏​សម្រេច​ផ្ដន្ទាទោស​ និង​ព្យួរទោស​ដដែលៗ​ បើ​ទោះជា​គេ​មិន​ បាន​រាងចាល​ក៏​ដោយ​ ។​

​មជ្ឈដ្ឋាន​ទូទៅ​បាន​រិះគន់​យ៉ាង​ខ្លាំងៗ​ ខណៈ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ ដូនពេញ​ សហការ​ជាមួយនឹង​អាវុធហត្ថ​ ក្រុង​ឃាត់ខ្លួន​ដួង​ ឧត្ដម​ឆ​វិ​ន​ ហៅ​ឆាយ​ ក្នុង​បទល្មើស​ជាក់ស្ដែង​ ប្រើ​ហិង្សា​ទៅ​ លើ​យុវជន​ទ្រី​ ដា​លុ​ច្ស​ កូនប្រុស​ឧកញ៉ា​ ទ្រី​ ភាព​ នៅ​ហាង​ចាក់​សាក់​មួយ​កន្លែង​ ឋិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការ​ មន​ កាលពី​ចុង​សបា្ដហ៍​ទី​២​ ខែមេសា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ដោយ​ចាត់​ទុក​ថា​ ជន​ដ៏​ទំនើង​រូប​នេះ​គួរតែ​មានការ​ផ្ដន្ទា​ ទោស​ពី​តុលាការ​ ក្នុង​អំពើ​មិន​រាងចាល​ ។​

​ផ្ទុយ​ទៅ​វិញ​ តុលាការ​បាន​ប្រកាស​ សាលក្រម​ដាក់គុក​ត្រឹម​៤​ខែ​ប៉ុណ្ណោះ​ ដោយ​គេ​សង្ស័យ​ថា​ អាច​ពាក់ព័ន្ធ​នឹង​អំពើ​ សំណូក​ណាមួយ​ ខណៈ​បទ​ហិង្សា​ដោយ​ ចេតនា​ តាម​មាត្រា​២១៧​នៃ​ក្រម​ព្រហ្ម​ ទណ្ឌ​ត្រូ​ូ​វ​ផ្ដន្ទាទោស​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​២​លាន​រៀល​ ទៅ​៦​លាន​ រៀល​ ។​ តែ​ចៅក្រម​លោក​ស្វាយ​ តុញ​ ប្រកាស​ផ្ដន្ទាទោស​រយៈពេល​១​ឆ្នាំ​ និង​ អនុវត្ដ​ក្នុង​ពន្ធនាគារ​តែ​៤​ខែ​ ពិន័យ​ជា​ ប្រាក់​៣​លាន​រៀល​ គឺជា​ការ​កំណត់​ទោស​ ទណ្ឌ​ដ៏​ទាប​បំផុត​ ។​

​ទាក់ទិន​ករណី​នេះ​ នគរវត្ដ​មិន​អាច​ ទាក់ទង​បាន​ទេពី​លោក​ចៅក្រម​ជំនុំជម្រះ​ ស្វាយ​ តុញ​ កាលពី​រសៀល​ថ្ងៃ​ទី​១២​ ខែ​ សីហា​ ឆ្នាំ​២០១៥​ ដោយ​ទូរស័ព្ទ​ចូល​ គ្មាន​អ្នក​ទទួល​ ។​

​ដោយឡែក​តំណាង​អយ្យកា​រលោក​ កុ​ល​ ប៊ុ​ន​ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ នា​ រសៀល​នេះ​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ។​

​ជន​ទំនើង​ដួង​ ឧត្ដម​ឆ​វិ​ន​ ហៅ​ឆាយ​ កូន​ឧកញ៉ា​ដួង​ ងៀប​ តែងតែបាន​ប្រព្រឹត្ដ​ បទល្មើស​ក្នុង​សង្គម​ញឹកញាប់​ លក្ខណៈ​ មិន​រាងចាល​ ពិសេស​នៅ​រាជធានី​ភ្នំពេញ​ ទាំង​អំពើ​បាញ់បោះ​ ប្រើ​ហិង្សា​ ស្ទើរតែ​ យក​គុក​ធ្វើ​ផ្ទះ​ទៅ​ហើយ​ ។​ ម្យ៉ាងវិញទៀត​ មជ្ឈដ្ឋាន​ទូទៅ​តែង​បាន​ធ្វើការ​ថ្កោលទោស​ ក៏​ដូច​ជា​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ សមត្ថកិច្ច​ដែល​ជាម​ន្ដ្រី​នគរបាល​យុ​ត្ដិ​ ធម៌​ តែង​ចាប់​ជន​ដ៏​ទំនើង​នេះ​បញ្ជូន​ទៅ​ សាលាដំបូង​ ប៉ុន្ដែ​ពួក​គេ​បាន​រិះគន់​ថា​ អាច​ជា​អំណាច​ទឹកប្រាក់​ ទើប​ធ្វើ​ឱ្យ​ជន​ ដែល​ប្រព្រឹត្ដ​ក្នុង​បទល្មើស​មិន​រាងចាល​ ត្រូវ​បាន​តុលាការ​សម្រេច​ព្យួរទោស​និង​ អនុវត្ដ​ទោស​ក្នុង​កម្រិត​ទាប​បំផុត​ ។​ បញ្ហា​ ទាំង​អស់នេះ​គួរ​ណាស់​តែ​ក្រសួងយុត្ដិធម៌​ ក៏​ដូច​ជា​ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ពិនិត្យ​ក្នុង​រឿង​នេះ​ឱ្យ​មាន​តម្លាភាព​ផង​ ៕​

...

ដោយ៖ សុខ​ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print