ធ្វើបាតុកម្មដុតសម្លាប់ខ្លួនទាមទារឲ្យជប៉ុនសុំទោសចំពោះស្រ្តីកូរ៉េខាងត្បូង

ចែករំលែក៖

យុវជនអាយុ១៨ឆ្នាំម្នាក់បានដុតសម្លាប់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ អំឡុងពេលធ្វើបាតុកម្មទាមទារឲ្យជប៉ុនសុំទោសជាសាធារណៈចំពោះស្រ្តីកូរ៉េខាងត្បូងដែលត្រូវកម្លាំងទាហានជប៉ុនបង្ខំឲ្យធ្វើស្រីបនអំឡុងសម័យសង្គ្រាមលោកលើកទី២ ។ សកម្មភាពនេះបានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីពិធីបញ្ចប់អរិភាព ។

korean-fire-man-1

ការធ្វើបាតុកម្មខាងលើនេះបានកើតមានជារៀងរាល់សប្តាហ៍នៅខាងមុខស្ថានទូតជប៉ុនប្រចាំនៅកូរ៉េខាងត្បូង នៅមុនថ្ងៃទី១៥ ខែសីហា ដែលជប៉ុនប្រារព្ធខួបទី៧០ឆ្នាំ ថ្ងៃបញ្ចប់អាណានិគមន៍ទៅលើឧបទ្វីបកូរ៉េ ។

ជាមួយការប្រារព្ធពិធីរបស់ជប៉ុននោះ នៅឆ្នាំនេះក្រុមបាតុកររបស់កូរ៉េខាងត្បូងមានការកើនឡើងច្រើនខុសប្លែកពីសព្វមួយដង គឺមានបាតុកររហូតជាង២ពាន់នាក់ ក្នុងនោះមានស្ត្រីរងគ្រោះ៣នាក់ដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះផងដែរ ។

ខណៈដែលមនុស្សកកកុញកំពុងតែចោមរោមមើលការធ្វើបាតុកម្មនោះ បាតុករម្នាក់មានពាក់បដានៅលើខ្លួនផងបានដុតខ្លួនឯងបណ្តាលឲ្យឆេះយ៉ាងសន្ធោរសន្ធៅ ប៉ុន្តែទោះបីយ៉ាងណា គេបាននាំគ្នាបញ្ជូនបាតុកររូបនេះទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ។

អ្នកពន្លត់អគ្គិភ័យម្នាក់បាននិយាយថា បាតុករម្នាក់នេះហាក់ដូចជាប៉ុនប៉ងសម្លាប់ខ្លួន ដោយដុតខ្លួនទាំងរស់តែម្តង ។ គេបានរកឃើញសំបកកំប៉ុងភេសជ្ជៈមួយ ធុំក្លិនសុទ្ធតែប្រេងសាំង ៕

ssqw

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print