ក្រុម​ចោរ​ក្រៀក​ព្រះសង្ឃ​វត្ដ​ព្រៃ​តុ​ម្ពយក​គម្រប​កោដ្ឋ​មាស​ជាង​១០​តម្លឹង​

ចែករំលែក៖

​ខេត្ដកំពត​៖​ ចោរ​ទមិឡ​ឥត​សាសនា​ មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៥-៦​នាក់​ ប្រើ​រថយន្ដ​២​គ្រឿង​ដោយ​១​គ្រឿង​ម៉ាក​ កាម​រី​បា​ឡែ​ន​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2U-6634​ រីឯ​មួយ​គ្រឿង​ទៀត​ចត​នៅ​ខាង​ ក្រៅ​ខ្លោងទ្វារវត្ដ​មិន​ស្គាល់​ម៉ាក​បាន​ធ្វើ​សកម្មភាព​ចូល​ក្នុង​កុដិ​ចងក្រៀក​ភិក្ខុ​និង​លោក​d​នេន​នៅ​តាម​កុដិ​ផ្សេងៗ​ជាប់​មិន​ឱ្យ​ស្រែក​ ឬ​ធ្វើ​សកម្មភាព​អ្វី​បាន​ឡើយ​ រួច​ទើប​ពួក​គេ​ប្លន់​យក​កោដ្ឋ​មាស​មួយ​ កំណាត់​លើ​មាន​ទម្ងន់​ជាង​១០​តម្លឹង​គិត​ជា​ទឹកប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​ អា​មេ​រិ​ក​ គ្រា​ដែល​ព្រះ​ចៅអធិការ​វត្ដ​ បាន​ដាក់​ទុក​ក្នុង​កុដិ​របស់​ព្រះ​អង្គ​ផ្ទាល់​ ហើយ​ចាក់សោ​ទ្វារ​២​ជាន់​ ។​ ខណៈ​ព្រះ​ អង្គ​មិន​គង់នៅ​ជាប់​និមន្ដ​ចេញ​ទៅ​ក្រៅ​ ស្រាប់តែ​ក្រុម​ចោរ​ចូល​លួច​តែ​ម្ដង​ ។​ ​

hour-01015

ហេតុការណ៍​នេះ​កើតឡើង​កាលពី​ វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​វត្ដ​ព្រៃ​តុ​ម្ភ​ ស្ថិត​ក្នុងភូមិ​ព្រៃ​តុ​ម្ភ​ ឃុំ​ព្រៃ​ឃ្មុំ​ ស្រុក​ទឹក​ ឈូ​ ខេត្ដកំពត​ ។​ ​

ប្រភព​ព័ត៌មាន​ពី​ពុទ្ធបរិស័ទ​ចំណុះ​ ជើងវត្ដ​បានឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​ចោរ​ ទាំង​៥-៦​នាក់​នោះ​មាន​ម្នាក់​ត្រូវ​បាន​ ព្រះ​ចៅអធិការ​វត្ដ​ព្រះ​នាម​ ជួប​ សុភាព​ ព្រះ​អង្គ​បាន​ស្គាល់​គឺ​ឈ្មោះ​ ឯក​ ច​ន្ថា​ ដែល​កាលពីដើម​រស់នៅ​ចេញចូល​ក្នុង​ វត្ដ​មួយ​នេះ​ ។​

ក្រោយ​ពី​ចៅអធិការ​វត្ដ​ បាន​កំណត់​មុខសញ្ញា​រួច​ហើយ​ព្រះ​អង្គ​ ទូរស័ព្ទ​ទៅ​ជួប​ជនសង្ស័យ​ ឯក​ ច​ន្ថា​ ហើយ​ឈ្មោះ​នេះ​បាន​ឆ្លើយ​តប​មក​ព្រះ​ អង្គ​វិញ​ថា​ ដោយសារ​ខ្លួន​ត្រូវការ​របស់​ នេះ​ជា​ចាំបាច់​ទើប​ធ្វើ​យ៉ាងនេះ​ ។​ ឈ្មោះ​ ឯក​ ច​ន្ថា​ បាន​សន្យា​ថា​ រង់ចាំ​ព្រឹក​ថ្ងៃ​ ទី​១២​ ខែសីហា​គេ​នឹង​ប្រគល់​យក​មក​ឱ្យ​ វត្ដ​វិញ​ ប៉ុន្ដែ​មក​ដល់​រសៀល​ថ្ងៃ​ទី​១២​ ខែសីហា​ម្សិលមិញ​នេះ​ជនសង្ស័យ​បិទ​ ទូរស័ព្ទ​ទំនាក់ទំនង​មិន​បាន​ឡើយ​ ។​ ​

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ កន្លង​ មក​ម្ចាស់​កោដ្ឋ​បាន​ប្រាប់​ព្រះ​ចៅអធិការ​វត្ដ​ព្រៃ​តុ​ម្ភ​ថា​កោដ្ឋ​ដាក់​ធាតុ​មួយ​នេះ​ មាន​៥​កំណាត់​ធ្វើ​ឡើង​អំពី​មាស​សុទ្ធ​មាន​ ទម្ងន់​ជាង​៣០​តម្លឹង​ដាំ​ពេជ្រ​គ្រាប់​តូចៗ​ ចំនួន​២០០​គ្រាប់​ ។​ នៅ​កំណាត់​លើ​ត្រូវ​ ចោរប្លន់​យក​ទៅ​ដោយ​មាន​គ្រាប់ពេជ្រ​តូចៗ​សុទ្ធ​ចំនួន​២០០​គ្រាប់​ ។​ ក្នុង​ខណៈ​ ដែល​ក្រុម​ចោរ​ចូល​ប្លន់​យក​ទ្រព្យសម្បត្ដិ​ រក្សា​ទុក​ក្នុង​វត្ដ​ដ៏​មាន​តម្លៃ​នេះ​គឺ​ពួក​វា​ បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​ក្រៀក​ ។​

​មក​ដល់​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​ នគរបាល​និង​កង​រាជ​អាវុធ​ស្រុក​និង​ខេត្ដកំពត​កំពុង​សហការ​គ្នា​តាម​ប្រមាញ់​ចាប់​ ក្រុម​ចោរប្លន់​ខាងលើ​នេះ​ហើយ​សមត្ថ​ កិច្ច​បាន​អះអាង​ថា​មិនយូរ​មិនឆាប់​នឹង​ ចាប់​ឱ្យ​បាន​ព្រោះ​សមត្ថកិច្ច​ស្គាល់​អត្ដសញ្ញាណ​ក្រុម​នេះ​ អស់ហើយ​ ៕​

...

ដោយ៖ សហការី​ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print