ភ្នំពេញ៖ តារាសម្តែង និងពិធីករ លោកអ៊ឹម ជីវ៉ា បានរៀបចំពិធីខួបកំណើតរបស់ខ្លួនគម្រប់អាយុ៣២ឆ្នាំរបស់ខ្លួនកាលពីរាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបរិវេនភោជនីយដ្ឋាវីហ្វ្រេន ក្រោមវត្តមានភ្ញៀវជាអ្នកសិល្បៈ និងមន្ត្រីមានមុខមាត់មួយចំនួន។ ដោយក្តីរំភើបដោយភ្ញៀវចូលរួមមានប្រមាណជាង១០០នាក់ដោយការអញ្ជើញត្រឹមតែតាមរយៈទូរស័ព្ទនិងហ្វេសប៊ុកនោះ បានធ្វើឲ្យលោករំភើបរហូតស្រក់ទឹកភ្នែក។
វត្តមានសិល្បករថ្មីចាស់ជាច្រើនរូបបាន មិត្តភក្តិជិតដិតរបស់លោក និងក្រុមគ្រួសារផងដែរ ដែលធ្វើឲ្យកម្មវិធីដែលមិនមានការព្រាងទុកមុនជាយូរថ្ងៃនេះកាន់តែរីករាយ។
លោក អ៊ឹម ជីវ៉ាលើកឡើងថា ការធ្វើកម្មវិធីនេះលោកជីវ៉ាហាក់មានការក្រែងចិត្តភ្ញៀវព្រោះលោកមិនបានអញ្ជើញភ្ញៀវតាមរយៈការបោះសំបុត្រ ក្រៅពីតែប្រកាសតាមហ្វេសបុកនិងហៅតាមទូរស័ព្ទដែលនេះជាលើកទីមួយក្នុងជីវិតរបស់លោកដែលមិនបានបោះសំបុត្រពេលមានពិធីសំខាន់បែបនេះ។ បញ្ជាក់ប្រាប់ពីមូលហេតុខាងលើនេះលោកអ៊ឹម ជីវ៉ាបាននិយាយថា លោកស្ទើរតែស្រក់ទឹកភ្នែកម្តងៗដែលបានឃើញបងៗសិល្បកររៀមច្បងសិល្បករជាច្រើនផ្តល់ការអាណិតស្រឡាញ់ឆ្លៀតពេលមកចូលរួមពិធីខួបកំណើតរបស់លោកក៏ដូចជាលើកកិត្តិយសក្រុមគ្រួសាររបស់លោកទាំងលោកមិនបានហុចសំបុត្រអញ្ជើញដោយផ្ទាល់ដៃ។នេះហើយដែលលោកខ្លាចចិត្តបំផុតមិនបានបោះសំបុត្រដែលជាលើកទី១ហើយក្នុងជីវិតដែលមិនមានសំបុត្រអញ្ជើញភ្ញៀវធ្វើឲ្យលោកទប់អារម្មណ៍មិនបានពេលឃើញគេចូលចិត្តលោកមិនចោលពេលមានពិធីអ្វីសំខាន់។ នេះជាទឹកចិត្តមួយដែលបង្ហាញពីអ្នកសិល្ប:ស្រឡាញ់គ្នាយើងត្រូវតែរួមគ្នាមិនថាទុក្ខលំបាកអ្វីឬការសប្បាយនោះទេមានតែការពួតដៃគ្នាទេដែលសម្រេចផែនការទាំងអស់គ្នានេះជាគំរូដល់ប្អូនៗសិល្បៈជំនាន់ក្រោយ។ លោកថា ដូចដឹងហើយលោកទើបការប្អូនស្រីចប់ថ្មីនេះហើយរំលងបានតែប៉ុន្មានថ្ងៃខួបកំណើតបងស្រីរួចបន្តដល់រូបលោកជាប់គ្នាដែលធ្វើឲ្យលោកហាក់មិនហ៊ានហៅភ្ញៀវច្រើនគ្រាដែលមានពិធីច្រើនលើកពេក។ បែបនេះហើយបានជាលោកស្ទើរតែស្រក់ទឹកភ្នែកពេលថ្ងៃខួបកំណើតឃើញគេមកឲ្យតម្លៃបែបនេះអរគុណខ្លាំងណាស់ភ្ញៀវទាំងអស់សូមសុខសប្បាយនិងជោគជ័យការងារ។ អ្វីដែលលោកចង់បានពីកម្មវិធីនេះគឺការជួបជុំទទួលទានអាហារ កម្សាន្តសប្បាយ និងដើម្បីបន្តរក្សាទំនាក់ទំនងល្អក្នុងការងារ។
គួរបញ្ជាក់ដែរថាវត្តមានតារាចូលរួមមានវត្តមានមន្ត្រីថ្នាក់ដឹកនាំខណ្ឌមួយចំនួន ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ អ្នកជំនួញ ចាងហ្វាងផលិតកម្ម តារាចម្រៀង តារាសម្តែងពិធីករ ក្មេងចាស់ប្រុសស្រីជាច្រើនរូប ហើយនេះគឺជាលើកទី២ហើយដែលតារាសម្តែង អ៊ឹម ជីវ៉ារៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំដុំបន្ទាប់ពីតារារូបនេះបានរៀបចំធ្វើកាលពីឆ្នាំមុន៕
ដោយ៖ វឌ្ឍនា