នគរបាលស្រុកស្អាងបង្រ្កាបល្បែងស៊ីសងមួយវង់ឃាត់អ្នកញៀនល្បែង១០នាក់យកធ្វើការអប់រំ

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះបង្រ្កាបល្បែងស៊ីសង(លេងបៀរ)មួយវង់ ឃាត់ខ្លួនអ្នកញៀនល្បែង១០នាក់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត នៅត្រង់ចំណុចបន្ទប់ជួលស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង កាលពីវេលាម៉ោង១២ និង០៥នាទី ថ្ងៃទី១១ ខែ១២ ឆ្នាំ២០១៦ ។

លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា អ្នកញៀនល្បែងដែលត្រូវបានឃាត់ខ្លួននោះ ទី១-ឈ្មោះ សឿង សុខឃឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងសំណង់ មានប្រាក់ជាប់ខ្លួនចំនួន១៦០.០០០រៀល ទី២-ឈ្មោះ ឌុល ខាន់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន៤៤៩.០០០រៀល ទី៣-ឈ្មោះ វឿន សុវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន១៥.០០០រៀល ទី៤-ឈ្មោះ កន សុខហេង ភេទប្រុស អាយុ៣៥ឆ្នាំ  មុខរបរលក់ដូរ មានប្រាក់ជាប់ខ្លួនចំនួន៣០៥.០០០រៀល ទី៥-ឈ្មោះ ចឹក វ៉េង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន៥៨៤ដុល្លារ ទី៦-ឈ្មោះ កាន ស៊ីណេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានប្រាក់ជាប់ខ្លួនចំនួន១៤០.៣០០រៀល ទី៧-ឈ្មោះ ប្រាក់ សួន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានប្រាក់ជាប់ខ្លួនចំនួន១៩.០០០រៀល ទី៨-ឈ្មោះ ថាត់ គ្រឿន ភេទប្រុស អាយុ៧៥ឆ្នាំ មានប្រាក់ជាប់ខ្លួនចំនួន២១.៥០០រៀល ទី៩-ឈ្មោះ គង់ សេត ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាងសំណង់ មានប្រាក់ជាប់ខ្លួនចំនួន៧៤.០០០រៀល ទាំង៩នាក់នេះមានទីលំនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង និងទី១០-ឈ្មោះ ឡោ ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរពេទ្យយោធា១៧៩ មានប្រាក់ជាប់ខ្លួនចំនួន៤៤៩.០០០រៀល និង៩០០ដុល្លារ មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង

លោកអធិការបានបន្តថា ក្រៅពីឃាត់ខ្លួនអ្នកញៀនល្បែង និងដកហូតលុយជាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនទៀតរួមមាន៖ បៀរ២ហ៊ូ ,តុដែក,កំរាលចំនួន,កៅអីជ័រចំនួន១៥ និងម៉ូតូ៥គ្រឿង ។ ក្នុងនោះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ,ម៉ូតូធុនសេ១០០កូរ៉េ ,ម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៥ ,ម៉ូតូស៊ុយហ្ស៊ូគិវីវ៉ា និងម៉ូតូម៉ាកហុងដាSL

លោក សេង សុជាតិ បញ្ជាក់ថា ចំពោះអ្នកញៀនល្បែងស៊ីសងទាំង១០នាក់ដែលត្រូវបានឃាត់ខ្លួននេះ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលបានបញ្ជាឲ្យនគរបាលយុត្តិធម៌ធ្វើការអប់រំរយៈពេល២៤ម៉ោង ទើបអនុញ្ញាតិឲ្យអ្នកធានាយកទៅលំនៅដ្ឋានវិញ ៕

playcard-2 playcard-3 playcard-5playcard-1 playcard-4

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print