ភ្នំពេញ៖ កីឡាករ ធាន ពុធ មកពីក្លិប តាឯកដំបងដែកមានប្ញទ្ធិខេត្តព្រៃវែង និង កីឡាករ ស៊ឹម ប៊ុនឆៃ មកពីក្លិបព្រៃទទឹងខេត្ត បាត់ដំបងត្រូវបានដៃគូប្រកួតរបស់ខ្លួនវាយឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១និងទឹកទី២ ក្នុងកម្មវិធីជើងឯកTV5 KNOK OUK Series វគ្គទី៤ ខណៈកីឡាករ ២នាក់ផ្សេង ទៀតបានបន្តឡើងទៅប្រកួតវគ្គ១៦នាក់ជុំទី២កាលពីថៃ្ងទី១០ ខែធ្នូ ឆ្នាំ២០១៦ ។
ការប្រកួតដ៏ស្វិតស្វាញរវាងកីឡាករ ធាន ពុធ នឹងកីឡាករ រឿង ឈី មកពីក្លិប គុហារព្រហ្មខេត្តសៀមរាបបានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែចៃដន្យ ធាន ពុធ មានការធ្វេសប្រហែសតែបន្តិច ត្រូវ រឿង ឈី ប្រើស្នៀតជើងទាត់ បណ្តាល ឲ្យមានអាការឈឺចាប់ត្រូវអាជ្ញាកណ្តាលរាប់ រហូតដល់ទៅ២ដងនិងលើកទី៣ក៏ត្រូវ បញ្ឈប់ ដោយចាត់ទុកធាន ពុធចាញ់ដោយបោះបង់ការប្រកួតត្រឹមចុងទឹកទី១។
ដោយឡែកការប្រកួតរវាងកីឡាករ ស៊ឹម ប៊ុនឆៃ នឹងកីឡាករ ស៊ឹម សុវណ្ណដេត មកពីក្លិបនិរោធមានជ័យ គឺស៊ឹម ប៊ុនឆៃ ត្រូវបាន ស៊ឹម សុវណ្ណដេត វាយឲ្យបោះ បង់ការប្រកួតត្រឹមទឹកទី២ ដោយស្នៀត កណ្តាប់ដៃ និងស្នៀតជើង ។ ជាមួយគ្នា នោះដែរ កីឡាករ ប៊ិត ប៊ុនធឿន មកពីក្លិបតាព្រហ្មមានជ័យបានវាយយកឈ្នះកីឡា វៀង សាវ៉ន មកពីគីសែនមានប្ញទ្ធិ អាជ្ញាធរ ជាតិអាវុធគីមីដោយពិន្ទុ ។
គួររំលឹកថា កម្មវិធីប្រកួតកីឡាប្រដាល់ដណ្ដើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់៣២នាក់ចូលរួមចែកចេញជា៤ដំណាក់កាលមានរូបមន្តប្រកួត គឺ ដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ទុកតែ១៦នាក់៕
ដោយ៖ សារីម