ផ្ទុះគ្រាប់បែកនៅទីក្រុងអុីស្តង់ប៊ូលស្លាប់២៩នាក់ និងរងរបួស១៦៦នាក់

ចែករំលែក៖

ក្រសួងមហាផ្ទៃទួរគី កាលពីថ្ងៃអាទិត្យ បានធ្វើសន្និសីទកាសែតផ្សព្វផ្សាយថា មនុស្សយ៉ាងតិច២៩នាក់បានបាត់បង់ជីវិត និង១៦៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាលក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក២លើកកាលពីថ្ងៃទី១០ ខែធ្នូ នៅកណ្តាល ទីក្រុងអុីស្តង់ប៊ូល ។

ហេតុការណ៍ផ្ទុះគ្រាប់បែកលើកដំបូងមានកម្លាំងខ្លាំង ហើយបន្ទាប់មកទៀត គ្រាប់បែកធុនតូចបានផ្ទុះឡើងផងដែរនៅអំឡុងម៉ោង១១យប់ ម៉ោងនៅក្នុងតំបន់ ពេលដែលមនុស្សកកកុញទៅចូលរួម ទស្សនាការប្រកួតបាល់ទាត់នៅឯពហុ កីឡារដ្ឋាន Besiktas Vodafone Arena ។ ជនរងគ្រោះភាគច្រើនជាមន្ត្រីមានសមត្ថ កិច្ច ។

ការផ្ទុះគ្រាប់បែកទាំង២នេះកើតឡើងនៅទីតាំងមិនឆ្ងាយពីគ្នាប៉ុន្មាននោះឡើយ។ គ្រាប់បែកទី១ផ្ទុះនៅសួនឧទ្យាន Macka Park រីឯគ្រាប់បែកទី២ ផ្ទុះនៅជិត Arena។ វាត្រូវបានគេចាត់ទុកថាជាការវាយប្រហារគ្រាប់បែកអត្តឃាត ។

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានថ្លែងការណ៍ថា ជាថ្មីម្តងទៀតយើងបានទទួលរងផលអាក្រក់ បំផុតដោយសារតែក្រុមភេរវកម្មយើងនឹង បន្តយកឈ្នះទៅលើក្រុមទាំងនេះអង្គការ ភេរវកម្ម និងអ្នកដែលនៅពីក្រោយទង្វើ ទាំងនេះ ។

ជនសង្ស័យ១០នាក់ត្រូវចាប់ឃុំខ្លួន សង្ស័យពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក។ មិន ទាន់មានក្រុមណាមួយប្រកាសទទួល ស្គាល់ការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែនាគ្រាកន្លងមក ក្រុមរដ្ឋអ៊ិស្លាម IS និងក្រុមសមាជិកបក្សពលករឃើដតែង តែជាអ្នកវាយប្រហារ៕

...

a-7-768x427 g-1-768x427 d-4-768x527

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print