នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ឃាត់ជនសង្ស័យម្នាក់ជាក់ស្ដែងពីបទលួច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួច (លួចម៉ូតូ) ប្រព្រឹត្តនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ ៧២Z ផ្លូវ២៦៥ ក្រុម ទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះស តាស្យា ហៅស្យា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវលំ ភូមិត្រពាំងថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទីលំនៅដើម ភូមិ២ ឃុំស្មាច់មានជ័យ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង ។ រីឯជនរងគ្រោះឈ្មោះនៅ រាម ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៧២Z ផ្លូវ២៦៥ ក្រុមទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ -វត្ថុតាងចាប់យករួមមាន: ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ស៊េរី២០១១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AX-0592 បានប្រគល់ឲ្យជនរងគ្រោះវិញ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១៣សន្លឹក និង ប័ណ្ណសម្គាល់យានយន្តចំនួន៤ សន្លឹក និងកូនកន្ត្រៃចុងស្រួច០១ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូខាងលើត្រឡប់មកពីលក់ដូរនៅផ្សារ ពេលមកដល់ផ្ទះជនរងគ្រោះបានចតម៉ូតូទុកនៅមុខផ្ទះដោយមិនបានយកកូនសោចេញពីម៉ូតូហើយដើរចូលទៅក្នុងផ្ទះ ភ្លាមនោះជនសង្ស័យឈ្មោះ ស តាស្យា បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ហើយអូសចេញគេចខ្លួនបានប្រហែល៥ម៉ែត្រ ស្រាប់តែជនរងគ្រោះឃើញទាន់ក៏ស្រែកថាចោរៗ ពេលនោះក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ល្បាតឆ្លងកាត់ក៏ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកតែម្ដង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕

img_2335 img_2336 img_2337

...

ដោយ៖ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print