រថយន្តធុនធំ៣គ្រឿងបុកគ្នាបង្កការស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ផ្លូវបំបែកស្រែអំបិល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តាមសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៥និង៣០នាទី នៅចន្លោះគីឡូម៉ែត្រលេខ ១៤៣-១៤៤ ស្ថិតនៅភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ រវាងរថយន្តទ្រុងធុនធំ បុកជាមួយរថយន្តដឹកប្រេង តេលា និងរថយន្តកុងតីន័រ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា រថយន្តដឹកប្រេង តេលា ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ3B-1284 បើកបរដោយឈ្មោះ យី សុខ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅឃុំ២ សង្កាត់វាល វង់ ខេត្តកំពង់ចាម ធ្វើដំណើរពីជើងទៅត្បូង ។ រថយន្តកុងតឺន័រ ម៉ាកហ៊ីណូ ពណ៌ស ស្លាកលេខភ្នំពេញ 3D0195 បើកបរ ដោយឈ្មោះ សុំ លីណា ភេទប្រុស អាយុ ៣៧ឆ្នាំ ភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ធ្វើដំណើរពីជើងទៅត្បូង  និងរថយន្តទ្រុងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-8352 បើកបរដោយឈ្មោះ ង៉ែត សារឿន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅពីត្បូងទៅជើង ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរា ចរណ៍ខាងលើដោយសាររថយន្តទ្រុង ម៉ាកហ៊ីយ៉ានដាយ ឡើងចំណោតមិនរួច បានរអិលថយក្រោយ ហើយរថយន្តកុងតឺន័រ បានបើកវ៉ា ទៅបុកជាមួយរថយន្តដឹកប្រេងសាំងតេលាបង្កឲមានការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ៤ សមត្ថកិច្ចកំពុងជួយអន្តរាគមន៍ ដើម្បីជួយសម្រួលចរាចរណ៍ ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ៩និង៣០នាទីព្រឹកនេះ ចរាចរណ៍បានបើកឲ្យដំណើរការវិញហើយ ៕

kps-1 kps-2

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print