បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង បង្កប់ដោយការជក់គ្រឿងញៀន ឃាត់មនុស្ស៦នាក់និងម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ឃាត់ប្រុសស្រី៦នាក់ត្រូវបានមកប្រមូលផ្តុំគ្នាសេបគ្រឿងញៀននៅក្នុងផ្ទះដែលបានបើកហ្គេមបាញ់ត្រីនេះដែលស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ភូមិចោមចៅ សង្កាត់វោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ២០១៦ ដែលការចុះបង្ក្រាបនេះដោយសារតែមានការចូលរួមសហការពីប្រជាពលរដ្ឋនិងអាណាព្យាបាលរាយការណ៍ បន្ទាប់ពីបានពង្វក់កូនរបស់ពួកគាត់ ភ្លេចទាំងសាលា មិនទាំងចូលផ្ទះ ហើយខ្លះចេះលួចទ្រព្យសម្បត្ដិ លុយកាក់ ក្នុងផ្ទះយកមកលេង ហ្គេមនេះទៀតផង។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ផ្ទះបើកហ្គេមបាញ់ត្រីខុសច្បាប់ក្នុងខណ្ឌពោធិ៍សែន មានសរុបមិនតិចជាង១០កន្លែងទេដោយឡែកពេលចុះត្រួតពិនិត្យទីតាំងខាងលើអាជ្ញាធរខណ្ឌបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៦នាក់ ទូហ្គេមបាញ់ត្រី២ទូ ម៉ូតូ២គ្រឿង ថ្នាំញៀន១កញ្ចប់ កៅអី២០ កង្ហាល់១ ធុងទឹកកក១ ទឹកសុទ្ធ២យួរ និងសម្ភារប្រើប្រាស់មួយចំនួន។

ក្រោយពេលបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើ មនុស្សទាំង៦នាក់ត្រូវបាននាំខ្លួនទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការអប់រំ រីឯទូរហ្គេមយកទៅរក្សាទុកនៅអធិការខណ្ឌពោធិ៍សែនជ័យរង់ចាំការកម្ទេចចោលនៅពេលក្រោយ៕

image1 image3 image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print