បើកម៉ូតូលឿនពេកបណ្ដាលឲ្យដួលត្រូវរថយន្តដឹកសាំងកិនស្លាប់ម្នាក់និងម្នាក់របួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជនមានគ្នាពីរនាក់បើកម៉ូតូមិនប្រយត្ន័បណ្ដាលអោដួលស្របពេលរថយន្តដឹកសាំងមកពីក្រោយកិនស្លាប់ម្នាក់និងម្នាក់រងរបួសស្រាលម្នាក់

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង០០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចមុខសាលាអន្តរជាតិប៉េកាំង អូស្ត្រាលី ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ រុន សុកូត  ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរ អ្នកកាប់គោរ ស្នាក់នៅ ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។ រីជនរងគ្រោះម្នាក់ទៀតដែលជិះពីក្រោយមានឈ្មោះ សរ សាឌីន ភេទប្រុស អាយុ ១៩ ឆ្នាំ មានមុខរបរអ្នក កាប់គោរ ស្នាក់នៅ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានះអោយដឹងថាមុនពេលកើតហេតុគេឃើញយុវជនពីរនាក់បើកម៉ូតូ១គ្រឿងម៉ាកសង់បិុច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1-BN7071 បើកតាមបណ្ដោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយត្ន័បានអោយដួលស្រាប់តែមានរថយន្តដឹកសាំងចំណុះ៣៣០០លីត្ររបស់ក្រុមហ៊ុនTELAពណ័សពាក់ស្លាកលេខភ្នំពេញ3B5823 បើកដោយបុរសម្នាក់ស្របមកពីក្រោយកិនអូសប្រហែល២០០ម៉ែត្របែកក្បាលចេញខួរស្លាប់ភ្លាមៗគួអោយអាណោចអាធ័ម ចំណែកម្នាក់ទៀតសំណាងល្អបានលោតចេញទាន់ រីឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេព្យាយាមបើករត់រហូតដល់ដល់ជិតផ្សារព្រែកភ្នៅបានបើកចូលឃ្លាំងសាំងតេលាទើបសមត្ថកិច្ចឃាត់បានទាំងតៃកុងទាំងរថយន្តតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងរងគ្រោះទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសាសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

img-20161213-wa0060 img-20161213-wa0059 img-20161213-wa0058

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print