ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៥នាក់ត្រូវបានសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការខណ្ឌសែនសុខឃាត់ខ្លួន សង្ស័យមានការពាក់ព័ន្ធប្រើប្រាស់គ្រឿងនិងជាមុខសញ្ញាចោរកម្មផងដែរ នៅក្នុងការចុះធ្វើរដ្ឋបាលរួមគ្នាឆែកឆេរតាមផ្ទះ កាលពីវេលាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវរថភ្លើង នៅក្នុងភូមិសេប៉េសេ សង្លាត់ទឹលថ្លា ខណ្ឌសែនសុខ។
នៅក្នុងប្រតិបត្តិការនោះដឹកនាំបញ្ជាកម្លាំងដោយលោក សារឹម វុទ្ធី អធិរងខណ្ឌតំណាងលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងលោក មុត សុវណ្ណ នាយករដ្ឋបាលខណ្ឌសែនសុខ រួមជាមួយកម្លាំងនគរបាលច្រើនរូបទៀត។
ក្រុមជនសង្ស័យទាំង៥នាក់នោះ ១/ឈ្មោះ សួង ម៉ូលីសុថា ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់ភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ២/ឈ្មោះ ភួង សំខាន់ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅម្តុំវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ៣/ ឈ្មោះ គង់ ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខនៅកន្លែងម៉ាស្សានៅខណ្ឌទួលគោក និងមានស្រុកកំណើតភូមិសុំ ឃុំកំពង់អម្ពឹល ស្រុកពារំាង ខេត្តព្រៃវែង។ ៤/ឈ្មោះ ពេជ្រ ស្រីកា ភេទស្រីអាយុ២១ឆ្នាំ ធ្វើការក្នុងក្លឹបខារ៉ាអូខេ ស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ និង៥ /ឈ្មោះ នួនជីង ជីង ភេទស្រីអាយុ២៣ឆ្នាំ មុខរបរធ្វើការក្នុងក្លឹបខារ៉ាអូខេ ស្នាក់នៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនពួកគេទាំង៥នាក់មគឺបន្ទាប់ពីមានបទបញ្ជា
ពីលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានឲ្យលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ឲ្យដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ដើម្បីការពារសុវត្ថិភាពជូនលោកប្រធានាធិបតី ហ្វីលីពីន ដែលអញ្ជើញមកទស្សនៈកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣ដល់១៤។
ទើបលោក ម៉ក់ ហុង បានចាត់ចែងបញ្ជាអធិការរង២នាក់ គឺ លោក គួក សុខហួ លោកសារឹម វុទ្ធី ចុះធ្វើរដ្ឋបាលនៅចំណុចខាងលើនោះ។ នៅក្នុងពេលចុះប្រតបត្តិការ ក៏បានជួបប្រទះឃើញជនសង្ស័យទាំង៥នាក់ កំពុងស្នាក់នៅក្នុងបន្ទប់ផ្ទះជួល ដោយសារឆែកឆេរបន្ទប់រកឃើញគ្រឿងបន្លាស់ ម៉ូតូមួយចំនួន និងមានការសង្ស័យប្រើប្រាស់គ្រឿងញៀនផងទើបឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជាបណ្តោះអាសន្នសិន៕
ដោយ៖ តុង សីហា